ជិតដល់ថ្ងៃសម្រាលហើយ តូតា បង្ហាញរាងគ្រលែងចង្កេះ មិនណយទេ (មានវីដេអូ)

//s9.kh1.co/e3/e3c15cb5f2a67b29814079567f965f052bcbb11c.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ខណៈពេលនេះដែរ ម៉ាក សែនសូនីតា កំពុងតែពរពោះ ដែលនាងជិតសម្រាលកូនទៅហើយ នៅហ៊ានរាំ​យ៉ាងមានភាពទាក់ទាញ បែបនេះទៀត។

ភ្នំពេញ៖ បើក្រឡេកមើលជីវិតឯកជន របស់តារាសម្តែង ម៉ាក សែនសូនីតា ក្រោយពីស្ងាត់ពីសិល្បៈមួយរយៈ អាចនិយាយបានថា ជិវិតរបស់តារាស្រីរូបនេះ កាន់តែមានសេចក្តីសុខ ក្នុងជីវិត បន្ទាប់ពីបានប្រើ ជីវិតជាគូស្វាមី ភរិយា  ថែមទាំងរបររកស៊ី កាន់តែរីចម្រើនទៅមុខយ៉ាងកត់សម្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែលើសពីនេះទៅទៀត ក៏តារាស្រីរូបនេះ នឹងសម្រាល បុត្រឆាប់ៗខានមុខនេះផងដែរ តែបើនិយាយពីសម្រស់របស់នាងវិញ គឺអាចនិយាយបានថា នៅតែទាក់ទាញដដែល ថែមទាំងកំពុងទទួលបានការកោតសរសើរមិនស្ទើរ ពីសំណាក់អ្នកគាំទ្រជាមួយសម្រស់ នៅពេលទម្ងន់របស់នាង។

យ៉ាងណាមិញ យោងតាមគណនី ហ្វេសប៊ុក របស់ សូនីតា បានចែកចាយ វីដេអូ មួយគួរឲ្យភ្ញាក់ផ្អើលផងដែរ ដែលរូបនាង បានឈរបញ្ចេញជាមួយក្បាច់រាំ បែបកំប្លែង និងស៊ិចស៊ី បង្ហាញសាច់ពោះ ជាមួយនឹងកូនក្នុងផ្ទៃ យ៉ាងមានភាពជឿជាក់តែម្តង។ ស្របពេលដែលការធ្វើបែបនេះ ដើម្បីបំបាត់ភាពស្ត្រេស និងភ័យមុនពេលសម្រាលកូនផងដែរ។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង ដែលទោះបីជានាងសម្រាលកូនរួចបែបណាក្តី ក៏សម្រស់មុខមាត់ ស្ទើរតែមិនផ្លាស់ប្តូរ នៅតែស្រស់ស្អាតដដែល៕

សូមទស្សនាវីដេអូខាងក្រោម៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T