សម្ដែងរឿងជាមួយគ្នាចុះឡើង តារាប្រុសស្រីទាំងនេះ ក្លាយជាប្តីប្រពន្ធស្រលាញ់គ្នាចាក់ទឹកមិនលេច

//s9.kh1.co/57/579efd2dbe25784e88e558b6460ad8a095a01951.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្សត់អ្នកដឹងណាស់ ថាតារាជាច្រើនដួងនេះ បានក្លាយជាប្តី ប្រពន្ធ បន្ទាប់ពីពួកគេ បានធ្វើការ ឬដូចជាបានសម្តែងរឿងភាគជាមួយគ្នា

ថៃ៖ នៅក្នុងវិស័យកម្សាន្តប្រទេសថៃ មហាជនសង្កេតឲ្យឃើញថាមាន តារាប្រុសស្រីជាច្រើនដួង បានស្រលាញ់គ្នា ក្រោយពីបានធ្វើការរួមគ្នា ឬសម្តែងជាមួយគ្នា ក៏បានវិវត្តន៍ចំណងមិត្តភក្តិក្នុងការងារ ទៅជាគូស្នេហ៍យ៉ាងឆាប់រហ័ស និងបានធ្វើឲ្យមហាជន មានកូនចិត្តលួចច្រណែន ពីភាពផ្អែមល្អែមដែលពួកគេបង្ហោះលើបណ្តាញសង្គមជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានទស្សនិកជន កម្របានដឹងណាស់ ថាក្នុងរង្វង់សិល្បៈមួយនេះ មានគូស្នេហ៍តារាជាច្រើនដួងផងដែរ បានវិវត្តន៍មិត្តរួមការងារ ទៅជា គូស្វាមីភរិយាស្របច្បាប់ បន្ទាប់ពីពួកគេ បានធ្វើការ ក៏ដូចជារួមសម្តែងជាមួយគ្នា អ្វីដែលលើសពីនេះទៅទៀតនោះ ពួកគេក៏ទទួលបានចំណងដៃជាកូនផងដែរ។

ចង់ដឹងទេថា មានតារារូបណាខ្លះ សូមតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១. Brook Danuporn និង Kob Suvanant

ចំពោះតារាសម្តែងចាស់វស្សាលោក  Brook Danuporn និង Kob Suvanant បានជួបគ្នានៅក្នុងរឿងទូរទស្សន៍ភាគឆ្នាំ ១៩៩៨ ដែលមានចំណងជើងថា«Luk Tal Loy Keaw»

Brook Danuporn និង Kob Suvanant
Brook Danuporn និង Kob Suvanant

២. Captain Poothanate និង Egg Butsakon

ក្រឡេកមក តារាសម្តែង Poothanate និង Egg Butsakorn បានលង់ស្នេហ៍ស្រលាញ់គ្នា ពេលពួកគេសម្តែងរួមគ្នា នៅក្នុងរឿង«Baan Nee Mee Ruk»

Captain Poothanate និង Egg Butsakon
Captain Poothanate និង Egg Butsakon

៣. Ken Theeradetha និង Noi Bussakorn

ចំណែកឯតារាសម្តែង Ken Theeradeth និង Noi Bussakorn បានជួបគ្នានៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០០០ ដែលមានចំណងជើងថា«Fon Tok Kee Moo Lai»

 Ken Theeradetha និង Noi Bussakorn
 Ken Theeradetha និង Noi Bussakorn

៤. Poh Nattawut និង Ae Pornthip

រីឯ គូស្វាមីភរិយាកូនពីរនេះវិញ បានលង់ស្រលាញ់គ្នាបន្ទាប់ពីបានធ្វើការជាមួយគ្នា នៅក្នុងរឿងភាគទូរទស្សន៍«Mon Ruk Luk Thung»។

Poh Nattawut និង Ae Pornthip
Poh Nattawut និង Ae Pornthip

៥. Chai Chartayodom និង Vicky Sunisa

បន្ទាប់មកនេះ តារាសម្តែង Chai Chartayodom និង Vicky Sunisa បានជួបគ្នាលើកដំបូង នៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០០៨ ដែលមានចំណងជើងថា «Phik Tai Kub Bai Bai Khao»

Chai Chartayodom និង Vicky Sunisa
Chai Chartayodom និង Vicky Sunisa

៦. Cee Siwat និង Aimee Klinpratoom

ជាចុងក្រោយ តារាសម្តែង Cee Siwat និង Amy Klinpratoom បានជួបគ្នានៅលើខ្សែភាពយន្តរឿង «Look Mai Lark See» ក្នុងឆ្នាំ ២០០៥ ៕

៦. Cee Siwat និង Aimee Klinpratoom
៦. Cee Siwat និង Aimee Klinpratoom
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T