ភ្នំពេញ៖ កម្មវិធីកាត់ប្រអប់ ឈ្នះរង្វាន់ពីទឹកដោះគោ អង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី បានចាប់ផ្តើមបានត្រឹមតែរយៈពេល ៣ខែតែប៉ុណ្ណោះ ឃើញថាទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់អតិថិជនក្នុងទីផ្សារ។ ទន្ទឹមនឹងនេះពួកយើងឃើញថា មានអតិថិជនអង្គរមីលជាច្រើនរូប បានឈ្នះរង្វាន់ធំៗ ពីកម្មវិធីឈ្នះភ្លាមៗ ជារៀងរាល់ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមទិន្នន័យពីក្រុមហ៊ុន អង្គរឌែរីប្រូដាក់ ចាប់តាំងពីកម្មវិធីចាប់ផ្តើមនៅថ្ងៃទី០១ ខែកក្កដា រហូតមកដល់ខែសីហា ឆ្នាំ២០២០ មានអតិថិជនសរុបជាងមួយរយនាក់បានឈ្នះរង្វាន់ គិតជាទឹកប្រាក់សុទ្ធសរុប ២៦លានរៀលក្នុងនោះមាន៖
១. អ្នកឈ្នះរង្វាន់ទី១ ដែលឈ្នះទឹកប្រាក់ចំនួន ១,០០០,០០០រៀល មានចំនួន ៨នាក់
២. អ្នកឈ្នះរង្វាន់ទី២ ឈ្នះទឹកប្រាក់ចំនួន ៥០០,០០០រៀល មានចំនួន ១៨នាក់
៣. អ្នកឈ្នះរង្វាន់ទី៣ ឈ្នះទឹកប្រាក់ចំនួន ២០០,០០០រៀល មានចំនួន ១០នាក់
៤. អ្នកឈ្នះរង្វាន់ទី៤ ឈ្នះជា ទឹកដោះគោអង្គរមីល ១ កេស មានចំនួន ៨០នាក់
ចំណែកឯដើមខែកញ្ញានេះ មានអតិថិជនដែលឈ្នះរង្វាន់ទី១ និងទី២ ចំនួន ៩នាក់បន្ថែមទៀតពីកម្មវិធី ព្រមទាំងអតិថិជនដែលឈ្នះរង្វាន់ទី៣ និងទី៤ ជាច្រើននាក់ទៀត ដែលពួកគាត់ធ្វើការប្តូរយករង្វាន់នៅតាមដេប៉ូចែកចាយនៅជិតគាត់។
តាមបទសម្ភាសន៍ពីអតិថិជនដែលឈ្នះ កំឡុងពេលមកទទួលរង្វាន់ អ្នកនាង គីម ស្រីតូច អាយុ២៤ ឆ្នាំ មានទីលំនៅទួលសង្កែ ភ្នំពេញ បានប្តូរមកប្រើទឹកដោះគោ អង្គរមីល ADM រយៈពេល ១ខែកន្លះ ដែលបានជាវ ១កេស គាត់មានសេចក្តីរីករាយណាស់ ដែលបានឈ្នះរង្វាន់ទី១ នៅខែទី១ដែលគាត់បានប្រើ ហើយគាត់នឹងបន្តប្រើទឹកដោះគោអង្គរមីល ADM ដើម្បីសុខភាពកូនរបស់គាត់។ គាត់សូមលើកទឹកចិត្តឲ្យអ្នកម្តាយទាំងឡាយ សាកល្បងប្រើទឹកដោះគោអង្គរមីល ដែលមិនត្រឹមតែល្អសម្រាប់កូនៗរបស់ពួកគាត់ទេ ថែមទាំងមានឱកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។
សូមបញ្ជាក់៖ កម្មវិធីកាត់ប្រអប់ ឈ្នះរង្វាន់ពីទឹកដោះ គោអង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ ដូចនេះ សូមអតិថិជនរួសរាន់ជាវឲ្យកាន់តែច្រើន សុខភាពកូនកាន់តែល្អ ឱកាសឈ្នះរង្វាន់ក៏កាន់តែច្រើនដែរ។ សូមរួសរាន់ឡើងអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ ចំពោះអ្នកឈ្នះរង្វាន់ទាំងអស់ អាចមកប្តូររង្វាន់ បានរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
សម្រាប់ពត៌មានបន្ថែមសូមទាក់ទងលេខ ០24 689 8888៕
*ក្រុមហ៊ុនអង្គរមីល សូមរក្សាសិទ្ធិក្នុងការកែប្រែដោយមិនជម្រាបជូនជាមុន។