សេវាបើកប្រាក់ខែតាមរយៈអ៊ី-ម៉ាន់នីផ្តល់អត្ថប្រយោជន៍លើសគេសម្រាប់និយោជិក និងនិយោជក

//s9.kh1.co/6d/6d0eacdd3ba00e591e01f9e3634d9b86aa9fe0bb.jpg
សង្គម

 ២៧-ធ្នូ-២០២៣ ១១ព្រឹក · ៤ ខែមុន

គ្មានអ្វីលំបាកសម្រាប់ការទូទាត់ចំណាយប្រចាំថ្ងៃ ព្រោះអ្នកប្រើប្រាស់អាចធ្វើការទូទាត់វិក្កយបត្រទឹកភ្លើង សម្រាម ទូរស័ព្ទ​ កញ្ចប់អ៊ីនធឺណេត ។ល។ អ្នកអាចធ្វើការបង់ប្រាក់តាមរយៈ KHQR ពីគណនី eWallet ផ្ទាល់តែម្តង ។

ភ្នំពេញ៖ ទំនើបកម្មផ្លាស់ប្តូរបរិបទនៃការធ្វើការងារ​ ប្រសិនបើក្រឡេកទៅមើលរបៀបនៃការបើកប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកក៏មានការផ្លាស់ប្ដូរដែរ ក្រុមហ៊ុនជាច្រើនបានសហការគ្នាជាមួយនឹងធនាគារដើម្បីរៀបចំគណនីបើកប្រាក់បៀវត្សរ៍ជូនដល់បុគ្គលិក ព្រោះវាជួយសន្សំសំចៃពេលវេលា និងដំណើរការកាន់តែមានសុវត្ថិភាព ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្នុងនោះដែរយើងសង្កេតឃើញថា មានមនុស្សជាច្រើននាក់រអ៊ូ និងមានអារម្មណ៍ធុញទ្រាន់នឹងដំណើរការដកប្រាក់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ នោះជាមូលហេតុដែលយើងអាចមើលឃើញថា​ គណនី eMoney Payroll មានលក្ខណៈពិសេសជាងគេ ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់បុគ្គលិក ដើម្បីបើកប្រាក់បៀវត្សរ៍ប្រចាំថ្ងៃ ឬប្រចាំខែពីក្រុមហ៊ុន កាន់ពិសេសការផ្តល់ជូនជាអត្ថប្រយោជន៍ច្រើនជាងគណនី​ Payroll​ ដទៃទៀត សម្រាប់បុគ្គលិក និងសម្រាប់ក្រុមហ៊ុនផងដែរ ។

រូបភាព
រូបភាព

តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ?

សម្រាប់បុគ្គលិក ការដកប្រាក់សុទ្ធតាមរយៈ eMoney មិនចំណាយពេលយូរ មិនត្រូវការឯកសារស្មុគស្មាញនិងរញ៉េរញ៉ៃច្រើន ពួកគាត់អាចដកប្រាក់នៅគ្រប់ភ្នាក់ងារ eMoney ដែលមានច្រើនជាង 6,000 កន្លែងទូទាំងប្រទេស ហើយកាន់តែ​ងាយស្រួលជាងនេះ ពួកគាត់អាចស្វែងរកភ្នាក់ងារ eMoney​ នៅជិតជាងគេបំផុតដោយ គ្រាន់តែប្រើប្រាស់ជាមួយមុខងារ “Find Agent” ឬ “ស្វែងរកភ្នាក់ងារ”​ នៅក្នុងកម្មវីធី eMoney។ លើសពីនេះ បុគ្គលិកដែលប្រើប្រាស់គណនី eMoney Payroll នឹងទទួលបានការផ្ដល់ជូន ដោយឥតគិតថ្លៃលើសេវាដកប្រាក់នៅតាមភ្នាក់ងារ eMoney ចំនួន​ 2 ដងក្នុងមួយខែ ។

គ្មានអ្វីលំបាកសម្រាប់ការទូទាត់ចំណាយប្រចាំថ្ងៃ ព្រោះអ្នកប្រើប្រាស់អាចធ្វើការទូទាត់វិក្កយបត្រទឹកភ្លើង សម្រាម ទូរស័ព្ទ​ កញ្ចប់អ៊ីនធឺណេត ។ល។ អ្នកអាចធ្វើការបង់ប្រាក់តាមរយៈ KHQR ពីគណនី eWallet ផ្ទាល់តែម្តង ។ សម្រាប់អ្នកដែលត្រូវការផ្ញើប្រាក់ទៅគ្រួសារនៅតាមស្រុកកំណើត ពួកគាត់អាចធ្វើការវេរប្រាក់ទៅកាន់គណនី eMoney របស់គ្រួសារគាត់ ឬវេរប្រាក់ទៅគ្រួសារគាត់ដោយប្រើមុខងារ “វេរប្រាក់ទៅអ្នកដែលគ្មានគណនី eMoney” បែបនេះអ្នកប្រើប្រាស់អាចវេរប្រាក់ចេញពីគណនីផ្ទាល់តែម្ដង។

រូបភាព
រូបភាព

មិនត្រឹមតែប៉ុណ្ណោះគណនី Payroll ពី eMoney ផ្ដល់ឱកាសឈ្នះរង្វាន់ជាច្រើនដល់បុគ្គលិកផងដែរ ក្នុងនោះមានដូចជា ការបង្វិលកងដើម្បីឈ្នះរង្វាន់ Iphone 14 Pro Max ដោយគ្រាន់តែអ្នករក្សាទុកទឹកប្រាក់ យ៉ាងតិច $10 នៅក្នុងគណនីរបស់អ្នក និងអាចចូលរួមបង្វិលកងដើម្បីឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ ។

រូបភាព
រូបភាព

សម្រាប់​និយោជក ជ្រើសរើសបើកគណនី eMoney Payroll ឥឡូវ​នេះ អ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា ការប្រើប្រាស់សេវាបើកប្រាក់ខែដោយឥតគិតថ្លៃរយៈពេល 1 ឆ្នាំពេញ ផ្ដល់ជូនស៊ីមកាត និងកញ្ចប់សេវា Wifi ពីក្រុមហ៊ុនមិត្តហ្វូន រួមនឹងការផ្ដល់សេវាឥតគិតថ្លៃជាច្រើនទៀត​ ។

ការប្រើប្រាស់កម្មវិធី eMoney ក្នុងការបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិកផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទាំងបុគ្គលិកផ្ទាល់ និងចំពោះនិយោជកផងដែរ ពោលគឺបុគ្គលិកអាចទទួលបាននូវអត្ថប្រយោជន៍បន្ថែមពី eMoney និងមានឱកាសឈ្នះរង្វាន់ជាច្រើន ព្រមទាំងងាយស្រួលក្នុងការវេរ និងទូទាត់ប្រាក់ថែមទៀត។ចំណែកនិយោជកវិញក៏ទទួលបានអត្ថប្រយោជន៍ពី eMoney និងធានាបាននូវសុវត្ថិភាពក្នុងការបើកប្រាក់ជូនដល់បុគ្គលិក។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីគណនី eMoney Payroll សូមចុចនៅទីនេះ៖ https://emoney.com.kh/details/25/1420?language=km

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T