កក្រើកទៀតហើយ! អតីតរដ្ឋមន្រ្តីថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩៩ ឆ្នាំ ព្រោះតែរឿងនេះ...

//s9.kh1.co/99/993cf6720bf0aa007323fbee773718025bbccac3.jpg
សង្គម

 ២៥-កញ្ញា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

តុលាការកំពូលទទួលបន្ទុកផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងក្នុងជួរនយោបាយថៃបានកាត់ទោសអតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខប្រជាជនលោក Watana Muangsook ឲ្យជាប់ពន្ធនាគាររយៈពេល ៩៩ ឆ្នាំពីបទទាមទារសំណូកនៅក្នុងគម្រោងលំនៅដ្ឋានតម្លៃទាប

ថៃ៖ តុលាការកំពូលទទួលបន្ទុកផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងក្នុងជួរនយោបាយថៃបានកាត់ទោសអតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខប្រជាជនលោក Watana Muangsook ឲ្យជាប់ពន្ធនាគាររយៈពេល ៩៩ ឆ្នាំពីបទទាមទារសំណូកនៅក្នុងគម្រោងលំនៅដ្ឋានតម្លៃទាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកគាត់ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំដោយតម្រូវឱ្យមានប្រាក់ធានាចំនួន ១០ លានបាត និងអនុវត្តន៍តាមលក្ខខណ្ឌដែលគាត់មិនត្រូវចាកចេញទៅបរទេសដោយគ្មានការយល់ព្រមពីតុលាការ។

ប្រសិនបើត្រូវបានផ្តន្ទាទោសបន្ទាប់ពីការប្តឹងឧទ្ធរណ៍ សមាជិកសំខាន់នៃគណបក្សភឿថៃនឹងត្រូវជាប់ពន្ធនាគាររយៈពេល ៥០ ឆ្នាំដែលជាទោសជាប់ពន្ធនាគារយូរបំផុតក្រោមច្បាប់របស់ប្រទេសថៃ។

ជាក់ស្តែង តុលាការបានរកឃើញថាលោក Watana មានពិរុទ្ធពីបទទាមទារសំណូកពីគម្រោងលំនៅដ្ឋាន Eua Arthorn ដែលមានទឹកប្រាក់រាប់ពាន់លានបាតដែលផ្តួចផ្តើមឡើងដោយអាជ្ញាធរលំនៅដ្ឋានជាតិដែលជាអង្គការមួយស្ថិតនៅក្រោមក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខប្រជាជន។

លោក Watana Muangsoo   អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខប្រជាជនថៃ
លោក Watana Muangsoo  អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខប្រជាជនថៃ

គាត់ត្រូវបានរកឃើញថា មានពិរុទ្ធចំនួន ១១ ករណីដែលត្រូវជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំក្នុងមួយករណីៗ។ ជាងនេះទៀតក៏មានជនជាប់ចោទ ១៤ នាក់នៅក្នុងករណីនេះផងដែរ។

ករណីនេះស្ថិតក្នុងចំណោមការដោះស្រាយជាច្រើនដោយគណៈកម្មាធិការត្រួតពិនិត្យទ្រព្យសម្បត្តិដែលបានបង្កើតឡើងបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០០៦ ។ លោកត្រូវបានគេចាប់ខ្លួនបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ របស់ NACC ដែលបានសម្រេចថារឿងក្តីនេះមានមូលដ្ឋាន។ ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់លោក Watana ពីបទស្នើសុំ និងទទួលសំណូក ខណៈពេលដែលគាត់នៅជាមន្រ្តីរដ្ឋ។

លោក Watana និងមនុស្សប្រាំបួននាក់ទៀតត្រូវបានចោទប្រកាន់ពីបទទាមទារប្រាក់សគុណពីអ្នកអភិវឌ្ឍន៍ដែលបានសាងសង់ផ្ទះសម្រាប់គម្រោងលំនៅដ្ឋានតម្លៃទាប។

លោក Watana បានបង្ហោះនៅលើហ្វេសប៊ុករបស់គាត់ថាជាករណីដំបូងដែលមានរយៈពេលជាប់ពន្ធនាគារអតិបរមា ៥០ ឆ្នាំដែលត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។ លោកបានបន្ថែមថាលោកកំពុងត្រៀមទៅសភាដើម្បីអនុវត្តតាមការបោះឆ្នោតលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញចំនួន ៦៕

លោក Watana Muangsoo  អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខប្រជាជនថៃ
លោក Watana Muangsoo អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខប្រជាជនថៃ

ប្រភព៖ Bangkok Post

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T