កូនមួយទៅហើយ ហ្វីយ៉ាតា នៅបង្អួតរាងយ៉ាងស៊ិចស៊ី ក្នុងឈុតប៊ីគីនី

//s9.kh1.co/f7/f74b67c95a71397ac89f681caa93422d571f079d.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកណាថាមានកូនរួចមិនស្អាត មើលតែអ្នកនាង ថៃ នារីសុជាតា ចុះ មានកូន១ទៅហើយ តែរាងនៅតែGoal ស្អាតគួរឲ្យចាប់អារម្មណ៍ដដែល។

ភ្នំពេញ៖ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បើទោះបីបច្ចុប្បន្ន តារាស្រីរូបនេះ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈតាមរយៈការថតខ្សែភាព និង MV បទចម្រៀងក្ដី ក៏តារារូបនេះ នៅតែមានអ្នកគាំទ្រចាំតាមដានរាល់សកម្មភាពឯកជន តាមរយៈការបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងជានិច្ច។ លើសពីនេះទៅទៀត​ ពេលនេះអ្នកម៉ាក់ម័យថ្មីរូបនេះជា Influencer មួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមិត្តៗយុវវ័យគ្រប់ស្រទាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ដូចដែលហ្វេនៗគ្រប់គ្នាបានដឹងស្រាប់ហើយថា អ្នកនាង ហ្វីយ៉ាតា ពេលនេះមានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ផងនោះ បើក្រឡេកទៅមើលរូបសម្រស់នាងវិញ ឃើញថាក្រមុំល្មមៗសុំខ្មាសតែម្ដង ទាំងមានមុខមាត់ស្អាត និងរូបរាងស្រឡូន Gaol គួរឲ្យទាក់ទាញផងដែរ។ ជាពិសេស ការលេងខ្លួនរបស់តារារូបនេះ ពិតជាមានភាពស៊ីវិល័យ ហើយលេចធ្លោ ធ្វើឲ្យហ្វេនៗសម្លឹងមើលសឹងតែមិនដាក់ភ្នែកគ្រប់ពេលដែលនាងធ្វើខ្លួនម្ដងៗ។ 

ទន្ទឹមនឹងការរៀបចំខ្លួនបែបឆើតឆាយ តារាស្រីកូនមួយរូបនេះ ក៏និយមស្លៀកឈុតស៊ិចស៊ី បង្អួតរាងតូចច្រឡឹងជាញឹកញាប់ថែមទៀតផង។ ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ អ្នកនាង ហ្វីយ៉ាតា បានបង្ហោះរូបស្លៀកឈុតប៊ីគីនីពណ៌ខ្មៅបិទបាំងតែបន្តិចនៃដងខ្លួនប៉ុណ្ណោះ មើលទៅពិតជាស៊ីអារម្មណ៍ទាក់ទាញខ្លាំង បើទោះធ្លាប់មានកូនរួច តែរាង និងស្បែកតារារូបនេះ នៅតែក្មេងខ្ចីដដែល។ 

តួយ៉ាង ក្រោយបង្ហោះរូបនោះមិនបានប៉ុន្មានផង ត្រូវបានអ្នកគាំទ្រនិយាយសរសើរពីរូបរាង និងប្រាថ្នាចង់បានរាងដូចអ្នកម៉ាក់សម័យថ្មីនេះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
  អ្នកនាង ហ្វីយ៉ាតា
ថៃ នារីសុជាតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T