ញាក់សាច់! ក្រុមហ៊ុនជប៉ុនមួយនឹងបើកកន្លែងកម្សាន្ដបែបថ្មី ហើយយកសុទ្ធតែតារាក្ដៅសាច់មកធ្វើការទៀត

//s9.kh1.co/40/40cf994e6ebeb9e38244a1b8cf35f6849c1f2744.png
សង្គម

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនផលិតវីដេអូអាសអាភាសជប៉ុនឈ្មោះ ​Soft On Demand (SOD) នឹងបើកដំណើរការកន្លែងកម្សាន្ដ មួយនាពេលឆាប់ៗនេះ ដែលជាអគារកម្ពស់៥ជាន់ ផ្ទុកទៅដោយតារាក្ដៅសាច់ និងបុគ្គលិកផ្សេងៗទៀត នៅក្នុងវិស័យនេះ

ជប៉ុន៖ ក្រុមហ៊ុនផលិតវីដេអូអាសអាភាសជប៉ុនឈ្មោះ ​Soft On Demand (SOD) នឹងបើកដំណើរការកន្លែងកម្សាន្ដមួយនាពេលឆាប់ៗនេះ ដែលជាអគារកម្ពស់៥ជាន់ ផ្ទុកទៅដោយតារាក្ដៅសាច់ និងបុគ្គលិកផ្សេងៗទៀត មកពីវិស័យនេះ។  SOD Land ជាឈ្មោះកន្លែងកម្សាន្ដសម្រាប់មនុស្សពេញវ័យថ្មី ដែលស្ថិតនៅសង្កាត់ភ្លើងក្រហម ក្នុងតំបន់កម្សាន្ដដ៏ពេញនិយម Kabukicho នៃទីក្រុងតូក្យូ។ នេះជាការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន SOD ដែលជាក្រុមហ៊ុនផលិតនិងចែកចាយវីដេអូអាសអាភាសឈានមុខគេមួយ​​​ក្នុងប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន SoraNews24 បានឲ្យដឹងថា ជាន់នីមួយៗមានតួនាទី និងលក្ខណៈផ្សេងៗគ្នា។ ជាក់ស្ដែង ជាន់ទី១គឺជាកន្លែងទទួលភ្ញៀវ និងចុះឈ្មោះចូលលេងកម្សាន្ដ រួមទាំងស្ដង់ថតរូបជាដើម។ ជាន់ទី២ ជាកន្លែងដែលភ្ញៀវអាចពិសាភេសជ្ជៈជាមួយនារីដែលប្រកបអាជីពក្នុងឧស្សាហកម្មក្ដៅសាច់ Fuzoku ក៏ដូចជានារីៗមកពីតាមបណ្ដាបារ៍ ហាងម៉ាស្សាបែបស្រើបស្រាល និងសេវាកម្មកម្សាន្ដដទៃទៀត។

ឈានចូលជាន់ទី៣ គឺជាតំបន់ពិសេស ដែលភ្ញៀវចូលកម្សាន្ដនឹងបានជួបតួសម្ដែងល្បីៗរបស់ផលិតកម្ម SOD ត្រៀមចូលខ្លួនមកបង្ហាញទេព្យកោសល្យពិសេសៗ ហើយភ្ញៀវក៏អាចទទួលទានភេសជ្ជៈជាមួយពួកគេផងដែរ។ ជាន់ទី៤ នឹងមានតួសម្ដែងស្រីស្អាតៗស្លៀកឈុតហែលទឹក ត្រៀមរៀបចំភេសជ្ជៈសម្រាប់ភ្ញៀវយ៉ាងពិសេស ដែលទីនេះគេហៅថា «កន្លែងស្ងាត់» ព្រោះពួកគេមិនអាចសន្ទនាជាមួយភ្ញៀវបានទេ ប៉ុន្ដែវាជាពេលដែលភ្ញៀវអាចគយគន់ពីសម្រស់នារីៗទាំងអស់នោះ។ ហើយកន្លែងកម្សាន្ដថ្មីនេះ មិនមែនមានត្រឹមជាន់ទី៥ទេ ប៉ុន្ដែគេបានជំនួយវិញដោយជាន់ក្រោមដី ដែលគេស្គាល់ថាជាកន្លែងសម្រាប់ដាក់តួសម្ដែងស្រីដែលទើបចូលថ្មី។

សូមជម្រាបថា SOD Land គ្រោងនឹងបើកដំណើរការនៅថ្ងៃទី១០ ខែតុលាខាងមុខ ចាប់ពីម៉ោង៥:០០នាទីល្ងាច ដល់ម៉ោង១០:០០នាទីយប់។ ភ្ញៀវម្នាក់ៗត្រូវចំណាយប្រាក់ ៥០០យេន( ឬប្រហែល ៤.៧០ដុល្លារអាមេរិក) សម្រាប់រយៈពេលម៉ោងកន្លះ ហើយចំពោះសេវាកម្មផ្សេងៗទៀត ដូចជាភេសជ្ជៈ មិនត្រូវបានរាប់បញ្ជូលឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

បុគ្គលិកបម្រើការ
បុគ្គលិកបម្រើការ
បុគ្គលិកបម្រើការ
បុគ្គលិកបម្រើការ
បុគ្គលិកបម្រើការ
បុគ្គលិកបម្រើការ
ប្លង់អគារ
ប្លង់អគារ
តំបន់កម្សាន្ដដ៏ពេញនិយម Kabukicho ក្នុងទីក្រុងតូក្យូ
តំបន់កម្សាន្ដដ៏ពេញនិយម Kabukicho ក្នុងទីក្រុងតូក្យូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T