ប្រទេសហ្វាំងឡង់ បានដាក់ពង្រាយសុនខក្នុងអាកាសយានដ្ឋាន ដើម្បីស្រង់ក្លិនអ្នកដំណើរដែលឆ្លងជំងឺកូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/96/96ec468311fde536af508b0dffd70c72586351c3.jpg
សង្គម

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេសហ្វាំងឡង់​ បានដាក់ពង្រាយសុនខឲ្យហិតក្លិនរកមេរោគកូរ៉ូណា នៅឯអាកាសយានដ្ឋានដ៏សំខាន់ក្នុងប្រទេស សម្រាប់កម្មវិធីសាកល្បងរយៈពេល៤ខែ ដែលចំណាយប្រាក់អស់តិច និងកំណត់អត្ដសញ្ញាណអ្នកដំណើរដែលឆ្លងបានយ៉ាងឆាប់រហ័ស

ហ្វាំងឡង់៖ ប្រទេសហ្វាំងឡង់​ បានដាក់ពង្រាយសុនខឲ្យហិតក្លិនរកមេរោគកូរ៉ូណា នៅឯអាកាសយានដ្ឋានដ៏សំខាន់ក្នុងប្រទេស សម្រាប់កម្មវិធីសាកល្បងរយៈពេលខែ ដែលចំណាយប្រាក់អស់តិច និងកំណត់អត្ដសញ្ញាណអ្នកដំណើរដែលឆ្លងមេរោគបានយ៉ាងឆាប់រហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សុនខពូជខុសៗគ្នាចំនួនក្បាល បានបណ្ដុះបណ្ដាលដោយសមាគមហិតក្លិនហ្វាំង​ឡ​ង់ (Finland´s Smell Detection Association)  ដែលចាប់ផ្ដើមចុះប្រតិបត្ដិការលើកដំបូងកាលពីថ្ងៃពុធ នៅឯអាកាសយាន្ដដ្ឋាន Helsinki ដើម្បីជាផ្នែកមួយនៃកម្មវិធីសាកល្បង ដែលផ្ដល់ថវិកាដោយរដ្ឋាភិបាល។ ពួកវា ត្រូវបានគេបែកចែកជាពីរក្រុមដើម្បីប្ដូរវេនគ្នា ដោយសុនខចំនួនពីរក្បាលធ្វើការ ខណៈពេលពីរក្បាលទៀតសម្រាក។

ចំពោះអ្នកដំណើរ​ ដែលយល់ព្រមធ្វើតេស្ដដោយឥតគិតថ្លៃ មិនតម្រូវឲ្យមានទំនាក់ទំនងផ្ទាល់ជាមួយសុនខឡើយ។ ពួកគេ​តម្រូវឲ្យប្រើក្រណាត់ស្ដើងពណ៌សជូតលើស្បែក បន្ទាប់មក​ដាក់ចូលកំប៉ុងដែកមួយ ហើយរង់ចាំក្នុងបន្ទប់ដាច់ដោយឡែក ខណៈពេលសុនខកំពុងធ្វើការ។ វាចំណាយពេលត្រឹមតែ១០វិនាទីប៉ុណ្ណោះ​ដើម្បីស្រង់ក្លិន ហើយវានឹងផ្ដល់លទ្ធផលតេស្ដ ដោយការកោសក្រញាំ ព្រុស ឬបញ្ចេញនូវកាយវិកាផ្សេងៗ។ ប្រសិនបើលទ្ធផលចេញមកវិជ្ជមាន នោះអ្នកដំណើរនឹងត្រូវឆ្លងកាត់ការធ្វើតេស្ដដោយម៉ាស៊ីនស្ដង់ដារម្ដងទៀត ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវរបស់សុនខ។

គួរឲ្យដឹងដែរថា ប្រទេសហ្វាំងឡង់គឺជាប្រទេសទី២ បន្ទាប់ពីប្រទេសអារ៉ាប់រួម និងជាប្រទេសដំបូងគេនៅអឺរ៉ុបដែលប្រើសុនខសម្រាប់ហិតក្លិនរកមេរោគ​។ ខណៈអ្នកស្រាវជ្រាវនៃប្រទេសមួយចំនួន រួមមានអូស្ត្រាលី បារាំង អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក ​កំពុងតែ​សិក្សា​លើសុនខ ឲ្យហិតក្លិនរកមេរោគកូរ៉ូណាផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សុនខ ដែលប្រើសម្រាប់ហិតក្លិន
សុនខ ដែលប្រើសម្រាប់ហិតក្លិន
សុនខ ដែលប្រើសម្រាប់ហិតក្លិន
សុនខ ដែលប្រើសម្រាប់ហិតក្លិន
សុនខ ដែលប្រើសម្រាប់ហិតក្លិន
សុនខ ដែលប្រើសម្រាប់ហិតក្លិន
សុនខ ពេលកំពុងហិតក្លិន
សុនខ ពេលកំពុងហិតក្លិន
សុនខ ពេលកំពុងហិតក្លិន
សុនខ ពេលកំពុងហិតក្លិន
សុនខទាំង៤ក្បាល ដែលប្រើសម្រាប់ហិតក្លិន
សុនខទាំង៤ក្បាល ដែលប្រើសម្រាប់ហិតក្លិន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T