Selena ឈរបង្អួតរាងយ៉ាងជឿជាក់ មិនខ្វល់ពីស្នាមសម្លាក ក្រោយវះកាត់ប្ដូរក្រលៀនជាមួយមិត្ត

//s9.kh1.co/96/96f18e58da041540dbdb1ef1fc5dd16de0c6bc36.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កប់ណាស់! Selena Gomez បង្ហាញរូបរាងជាមួយនឹង ស្នាមសម្លាក ដោយព្រមទាំងផ្តល់ដំបូន្មានល្អៗដល់អ្នកមានស្លាកស្នាមដូចនាងផងដែរ។

បរទេស៖ ថ្មីៗនេះ តារាចម្រៀងអាមេរិក Selene Gomez បានថតរូបមួយសន្លឹកបង្ហោះចូលក្នុងបណ្តាញសង្គម Instagram ដែលបង្ហាញពីស្នាមសម្លាក ដោយមិ​នមានអារម្មណ៍ថាខ្មាសអៀន ឬខ្វាយខ្វល់ពីការបាត់បង់ពីប្រជាប្រិយភាពអ្វីសូម្បីតែបន្តិចទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សរុបមកទល់ពេលនេះ មានរយៈពេល៣ឆ្នាំដែលតារាចម្រៀងម្នាក់នេះ បានវះកាត់ប្តូរក្រលៀន ជាមួយនឹងមិត្តភក្តិនាង Francia Raisaដោយសារតែ ជំងឺ Lupus ការវះកាត់នេះហើយទើបបានជាបន្សល់ទុកនូវស្នាកស្នាមនៅត្រង់ក្រលៀន ប៉ុន្តែនេះមិនមែនជាបញ្ហាអ្វីសម្រាប់ម្ចាស់បទ «Rare» នេះឡើយ។

ដោយឡែក បើទោះបីជាមានស្នាមសម្លាកបន្តិចបន្តួចក៏ដោយ ក៏តារាស្រីម្នាក់នេះនៅតែអាចឈរកាច់រាង ជាមួយនឹងឈុតហែលទឹកពណ៍ខៀវ ដែលត្រូវមិត្តភក្តិ Theresa Marie Mingus ជូនជាកាដូជាទីគាប់ចិត្តផងដែរ ព្រមទាំងបានពោលពាក្យប៉ុន្មានម៉ាត់ទៀតថា៖

នៅពេលដែលខ្ញុំទទួលបានការវះកាត់ប្តូរក្រលៀន ខ្ញុំចងចាំ វាពិតជាមានលក្ខណៈពិបាកខ្លាំង ក្នុងការបង្ហាញស្លាកស្នាមនេះជាលើកដំបូង
ខ្ញុំមិនចង់បង្ហាញវានៅក្នុងរូបភាពនោះឡើយ ដូច្នេះខ្ញុំបានស្បត់ថា ខ្ញុំនឹងបិទបាំងឲ្យជិត ប៉ុន្តែនៅពេលនេះ ខ្ញុំមានអារម្មណ៍ថា មានទំនុកចិត្តនិង ភាពជឿជាក់ ថាខ្ញុំជានរណានិង អ្វីខ្លះដែលខ្ញុំធ្លាប់បានឆ្លងកាត់និង ខ្ញុំមានមានមានមោទនភាពនូវអ្វីដែលធ្លាប់បានប្រឈមមុខជាមួយ។

Selene Gomez

ក្រោយពីបានឃើញដូច្នេះរួចមក Selena Gomez ត្រូវបានហ្វេនៗក៏ដូចជា មហាជនជាច្រើនបាននាំគ្នាសរសើរដល់តារាស្រីរូបនេះដែលមាន ភាពជឿជាក់ ភាពក្លាហានដែលមិនខ្វាយខ្វល់ពីក្រសែរភ្នែកមហាជនដទៃទៀត ដែលនេះជាមេរៀនមួយសម្រាប់នារីៗដទៃទៀត គួរតែស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់និង រៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Selene Gomez
Selene Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
Selena Gomez បង្ហាញរូបរាងនិង ស្នាកស្នាមបន្សល់ពីការវះកាត់
Selena Gomez បង្ហាញរូបរាងនិង ស្នាកស្នាមបន្សល់ពីការវះកាត់
Selena Gomez បង្ហាញរូបរាងនិង ស្នាកស្នាមបន្សល់ពីការវះកាត់
Selena Gomez បង្ហាញរូបរាងនិង ស្នាកស្នាមបន្សល់ពីការវះកាត់
Francia Raisaនិង Selena Gomez នៅពេលវះកាត់ប្តូរក្រលៀនទទួលបានជោគជ័យ នៅក្នុងឆ្នាំ២០១៧
Francia Raisaនិង Selena Gomez នៅពេលវះកាត់ប្តូរក្រលៀនទទួលបានជោគជ័យ នៅក្នុងឆ្នាំ២០១៧
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T