អ្នកណាCrush លើអាយដលខ្លះ? ពេលនេះ Nine Naphat បើកភ្លើងខៀវបង្ហើបពីនារីក្នុងក្ដីស្រម៉ៃ

//s9.kh1.co/6e/6e3708a89033532304e607cf9750c941d66be639.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកខ្លះធ្លាប់លួចស្រលាញ់អាយដល? ពេលនេះ Naphat បើកបេះដូងទទួលយកសង្សារហើយ តែអ្នកដែលលោកពេញចិត្តគឺត្រូវតែមានប៉ុន្មានចំណុចទាំងនេះ ទើបអាចក្លាយជាគូលោកបាន។

ថៃ៖ អាចនិយាយបានថា តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព Nine Naphat ត្រូវបានគេចាត់ទុកថាជាតារាប្រុស ដែលមានរូបរាង មុខមាត់សង្ហាម្នាក់ បូករួមសមត្ថភាពក្នុងសិល្បៈដ៏ប៉ិនប្រសប់ទៀតនោះ ទើបធ្វើឲ្យ នារីៗគ្រប់គ្នា លង់ស្នេហ៍ជាមួយតារាប្រុសរូបនេះជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ត្បិតតែថា Naphat មានមុខមាត់រាយមន្តស្នេហ៍ និងមានអ្នកតាមស្រលាញ់ច្រើនក៏ពិតមែន ប៉ុន្តែម៉ាក់របស់តារាប្រុសរូបនេះ ពិតជាហួងហែងកូនប្រុសណាស់ ពោលគឺមិនដែលអនុញ្ញាតឲ្យកូនមានស្នេហា ទាក់ទងជាមនុស្សស្រីណាម្នាក់ម្ដងណាឡើយ ទើបតែមួយរយៈថ្មីៗនេះប៉ុណ្ណោះ ដែលម៉ាក់របស់ Naphat ព្រមបើកភ្លើងខៀវឲ្យរបស់គាត់ មានសង្សារដូចគេឯទៀតដែរ។

ទន្ទឹមនឹងនេះដែរ ក្រោយមានការយល់ព្រមពីម៉ាក់របស់ខ្លួនហើយ ថ្មីៗនេះ Naphat ទើបតែបានធ្វើកិច្ចសម្ភាសន៍ជាមួយនឹង Nineentertain ដោយអ្នកកាសែតបានសាកសួរដល់លោកអំពីរឿងយកគូរស្រករថែមទៀតផង។ ហើយក្នុងនោះដែរ តារាប្រុសរូបនេះ ក៏បង្ហើបប្រាប់ថា៖

តាមពិតទៅម៉ាក់បានអនុញ្ញាតឲ្យមានសង្សារហើយ ប៉ុន្តែខ្ញុំទាន់ចង់បានពេលឥលូវទេ ព្រោះចង់ផ្តោតលើការងារសិន ប៉ុន្តែបើដល់ពេលត្រូវយក ខ្ញុំពិតជាមិនរើសច្រើនទេ សម្រាប់នារីដែលខ្ញុំប្រាថ្នាចង់បានជាគូ ប៉ុន្តែនារីៗទាំងនោះ ត្រូវតែមានប៉ុន្មានចំណុចដូចជា ពូកែធ្វើម្ហូប ចេះស្រលាញ់យើង និងគ្រួសារយើង  ជាមនុស្សចូលចិត្តលេងសើច រួសរាយរាក់ទាក់ ពិសេសនោះគឺខ្ញុំចូលចិត្តមនុស្សស្រីចាស់ទុំចេះដឹងខុសត្រូវ រីឯមុខមាត់គឺមិនប្រកាន់ថាស្អាតឬមិនស្អាតនោះទេ ព្រោះថាមនុស្សម្នាក់ៗតែងមានមន្តស្នេហ៍រាងៗខ្លួន។

សម្ដី Nine Naphat ខ្លះៗនៅក្នុងកិច្ចសម្ភាសន៍

យ៉ាងណាមិញ ក្រោយពេលបានស្ដាប់បទសម្ភាសន៍ដែល Naphat បានបង្ហើបប្រាប់ដល់អ្នកកាសែតហើយ សម្រាប់អ្នកគាំទ្រពិតជាមានក្ដីសប្បាយរីករាយខ្លាំងណាស់ដែរ ដែលអាយដលរបស់ខ្លួន ព្រមបើកបេះដូងមានស្នេហាដូចតារាដទៃទៀត ពិសេសគេក៏នឹងរំពឹងថាតារាប្រុសរូបនេះ ឆាប់រកបានអ្នកមើលថែក្នុងពេលឆាប់ៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Nine Naphat និងម៉ាក់
Nine Naphat និងម៉ាក់
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat ក្នុងកិច្ចសម្ភាសន៍
Nine Naphat ក្នុងកិច្ចសម្ភាសន៍
Nine Naphat ក្នុងកិច្ចសម្ភាសន៍
Nine Naphat ក្នុងកិច្ចសម្ភាសន៍
Nine Naphat ក្នុងកិច្ចសម្ភាសន៍
Nine Naphat ក្នុងកិច្ចសម្ភាសន៍
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T