ឧទ្យានជាតិថៃមួយកន្លែង នឹងខ្ចប់សំរាមដឹកទៅឲ្យភ្ញៀវទេសចរដែលជាអ្នកពង្រាយ

//s9.kh1.co/4c/4c680e8b68c9ebdad46b4077befc375a931c3bae.png
សង្គម

 ២៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋមន្ត្រីក្រសួងបរិស្ថានថៃលោក Varawut Silpa-archa បាននិយាយថា អាជ្ញាធរនៅក្នុងឧទ្យានជាតិ Khao Yai នឹងចាប់ផ្ដើមបញ្ជូនសំរាមទៅដល់ផ្ទះភ្ញៀវទេសចរណាដែលជាអ្នកពង្រាយ

ថៃ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានថៃលោក Varawut Silpa-archa បាននិយាយថា អាជ្ញាធរនៅក្នុងឧទ្យានជាតិ Khao Yai នឹងចាប់ផ្ដើមបញ្ជូនសំរាមទៅដល់ផ្ទះភ្ញៀវទេសចរណាដែលជាអ្នកពង្រាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧទ្យានជាតិ Khao Yai ជាឧទ្យានជាតិដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅភាគខាងជើងឆៀងខាងកើតនៃទីក្រុងបាងកក ហើយលាតស្ធឹងលើផ្ទៃដីជាង២.០០០គីឡូម៉ែត្រក្រឡា និងជាទីចាប់អារម្មណ៍សម្រាប់អ្នកឡើងភ្នំផងដែរ។

រាល់ភ្ញៀវទេសចរដែលចូលកម្សាន្ត ឬបោះតង់ជាដើម ត្រូវចុះឈ្មោះជាមុន និងភ្ជាប់អាសយដ្ឋានរស់នៅ ដូច្នេះហើយ វាបានផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនសំរាមទៅឲ្យវិញ ប្រសិនបើពួកគេបោះចោលយ៉ាងឥតសណ្ដាប់ធ្នាប់។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះរូបភាពទៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហាញពីសំរាមផ្ទាស្ទិក និងសម្បកកំប៉ុង ដាក់នៅក្នុងក្រដាសឡាំង ដោយមានភ្ជាប់ជាមួយនឹងក្រដាសមួយសន្លឹក ដែលសរសេរថា «អ្នកភ្លេចរបស់ទាំងនេះនៅឧទ្យានជាតិ Khao Yai» 

យ៉ាងណាមិញ លោកក៏បានព្រមានដែរថា អ្នកដែលចោលសំរាមក្នុងឧទ្យានជាតិនៅពេលតាមទាន់ ឬបង្កភាពរំខានដល់សត្វ នោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំនិងពិន័យជាប្រាក់យ៉ាងច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សំរាមដែលវេចខ្ចប់
សំរាមដែលវេចខ្ចប់
សំរាមដែលវេចខ្ចប់
សំរាមដែលវេចខ្ចប់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T