អបអរសាទរ ទីបំផុត Gigi សម្រាលបានកូនស្រីម្នាក់ហើយ

//s9.kh1.co/7c/7c356cbf5b17d85f77422360e279e1602a997d20.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយពរពោះច្រើនខែ ទីបំផុត Zayn និង Gigi បានឃើញមុខកូនស្រីហើយ ដោយកាលពីប៉ុន្មានម៉ោងមុននេះ Gigi ទើបតែសម្រាលដោយសុវត្ថិភាព។

បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាបង្ហាញម៉ូត Gigi Hadid ដែលជាអនាគតភរិយារបស់តារាចម្រៀងប្រុស Zayn Malik  ទើបតែបានបង្ហាញដំណឹងដ៏រីករាយមួយទៅកាន់មហាជនឲ្យបានដឹង ដែលតារាស្រីរូបនេះ ទើបតែបានសម្រាលបានកូនស្រីម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីពរពោះជាច្រើនខែកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បើយោងតាមរយៈរូបភាព ដែល Zayn និង Gigi បានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា តារាទាំងពីរនាក់នេះ នៅមិនទាន់បង្ហាញមុខកូនពេញលេញនៅឡើយទេ ដោយពួកគេគ្រាន់តែបង្ហាញត្រឹមប្រអប់ដៃទារិការតូចបន្តិចប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ពួកគេបានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដើម្បីទទួលស្វាគន៍សមាជិកថ្មីរបស់ពួកគេ ដោយពាក្យពេចន៍មានន័យជាច្រើនបង្ហោះនៅលើបណ្ដាញសង្គម។

ស្របគ្នានេះដែរ ចំពោះដំណឹងដ៏គួរឲ្យត្រកអរនេះ សម្រាប់អ្នកគាំទ្រទាំងអស់ ពេលដែលបានដឹងហើយ ក៏បាននាំគ្នាសម្ដែងក្ដីរីករាយ និងផ្ញើរពាក្យចូលរួមអបអរសាទរដល់តារាមួយគូនេះ ជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Zayn និង Gigi 
Zayn និង Gigi 
Zayn និង Gigi 
Zayn និង Gigi 
 Gigi  Hadid
 Gigi  Hadid
រូបភាពដែល  Gigi  បានបង្ហោះ
រូបភាពដែល  Gigi  បានបង្ហោះ
រូបភាពដែល Zayn  បានបង្ហោះ
រូបភាពដែល Zayn  បានបង្ហោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T