ប្លែកភ្នែក! ក្រោយ អ៊ុន សុធា និងទឹម រដ្ឋា គ្រងឈុតស្ដេចចម្បាំងស្វាស បុរាណ

//s9.kh1.co/39/39348becd0b81e20c49bcd9d41895370681decc6.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាន់តែប្លែក និងជាលើកទី១របស់ លោក អ៊ុន សុធា និង កញ្ញា ទឹម រដ្ឋា ប៉ះគ្នាគ្រងនៅឈុតបុរាណស្ដេចច្បាំងស្វា.ស ពិតជាស្រស់ស្អាត ស្រស់សង្ហាខ្លាំងតែម្ដង។

ភ្នំពេញ៖  តារាសម្ដែង និងតារាម៉ូដែលដ៏មានសមត្ថភាព និងទេពកោសល្យសិល្បៈ លោក អ៊ុន សុធា និងកញ្ញា ទឹម រដ្ឋា ជាសិល្បករ សិល្បការិនី ដែលបានឈានជើងចូលសិល្បៈមិនក្រោយ ១០ឆ្នាំនោះទេ តែតារាប្រុសស្រីទាំងពីរដួងនេះនៅតែស្ថិតនៅក្នុងដួងចិត្តមហាជន និងទទួលបានការគាំទ្រច្រើនដដែល។ លើសពីនេះទៅទៀត បើនិយាយពីស្នាដៃក្នុងវិថីសិល្បៈ អ្នកតាំងពីរ តែងតែមានការកោតសរសើរពីទស្សនិកជន និងហ្វេនៗតាមរយៈការងារសិល្បៈផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ តារាប្រុសស្រីទាំងពីររូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ មិនថាថតខ្សែភាពយន្ត ថតស្ពត ឬថតសម្អាងការនោះទេ។ បើទោះបី ប៉ុន្មានឆ្នាំចុងក្រោយនេះ មានសិល្បករ សិល្បការិនីជំនាន់ក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈមានច្រើនក៏ពិតមែន តែអ្នកទាំងពីរ នៅតែអាចក្ដោបក្ដាប់បាននៅទីផ្សារសិល្បៈមានការងារច្រើន និងជាតួសំខាន់ៗផងដែរ។

ក្នុងនោះដែរ ទាំងលោក អ៊ុន សុធា និងកញ្ញា ទឹម រដ្ឋា បានបង្ហាញនៅស្នាដៃថ្មីថតឈុតសម្លៀកបំពាក់បុរាណដែលមានឈ្មោះ ស្ដេចចម្បាំងស្វា.ស ដែលមានមើលទៅអ្នកទាំងពីរពិតជាស្រស់ស្អាតស្រស់សង្ហាខ្លាំង ដោយឈុតថ្មីនេះ បានរចនាឡើងតាមបែបបុរាណ និងភាពច្នៃប្រឌិត ម្យ៉ាងវិញទៀត ពេលតារាពីរដួងនេះ បានស្លៀកឈុតនេះទៅ ពិតជាសាកសម ហើយអង្គអាច និងរឹងមាំតែម្ដង។ 

ក្នុងនោះដែរ ក្រោយអ្នកគាំទ្របានឃើញ លោក អ៊ុន សុធា និងកញ្ញា ទឹម រដ្ឋា គ្រងនៅឈុតសម្លៀកបំពាក់ស្ដេចចម្បាំងស្វា.សនេះរួច ពួកគេបានលាន់មាត់សរសើរពីរូបសម្បត្តិ និងរូបសម្រស់របស់អ្នកទាំងពីរគ្រប់គ្នា៕

រៀបចំសម្លៀកបំពាក់៖ Wishing ជូនពរ

សូមទស្សនារូបភាពខាងក្រោម៖ 

លោក អ៊ុន សុធា
លោក អ៊ុន សុធា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
លោក អ៊ុន សុធា និងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធា និងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធានិងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធានិងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធានិងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធានិងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធានិងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធានិងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធា និងកញ្ញា ទឹម រដ្ឋា 
លោក អ៊ុន សុធា និងកញ្ញា ទឹម រដ្ឋា 
កញ្ញា ទឹម រដ្ឋា 
កញ្ញា ទឹម រដ្ឋា 
ទឹម រដ្ឋាអ៊ុន សុធា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T