ស្ងាត់ៗ Great Warintorn ចាប់គូសម្តែងជាមួយ Yam Matira ក្នុងរឿងថ្មីជាលើកដំបូង ដែលគ្រោងនឹងចាក់ផ្សាយក្នុងឆ្នាំ២០២១

//s9.kh1.co/87/8769acca2c2cb0bd394e9edca6ac6d82eeeae0cb.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ Great Warintorn ចាប់គូសម្តែងជាមួយ Yam Matira ក្នុងរឿងថ្មីជាលើកដំបូង

ថៃ៖ បើយោងតាមសារព័ត៌មាន Daradaily បានឲ្យដឹងថា តារាសម្តែងប្រុសស្រស់សង្ហា និងមានប្រជាប្រិយភាពលោក Great Warintorn នឹងសម្តែងរួមគ្នាជាមួយតារាស្រីដ៏ស្រស់ស្អាត Yam Yamira ក្នុងរឿងភាគថ្មី ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។ សម្រាប់រឿងថ្មីនេះមានចំណងជើងថា «Petchakard Jun Jao»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្ថែមទៀតថា រឿងនេះគឺមានច្រើនរសជាតិដូចជា បែបមនោសញ្ចេតនា កំប្លែង និងវាយប្រហារផ្សេងៗ។ ហើយនេះគឺជាលើកទី១ សម្រាប់តារាប្រុសស្រីទាំងពីររូប ដែលបានធ្វើការសម្តែងជាមួយគ្នា ធានាថាប្លែកភ្នែក ប្លែកអារម្មណ៍នូវស្នាដៃថ្មីរបស់ Great Warintorn និង Yam Yamira។ ចំពោះរឿងភាគ «Petchakard Jun Jao» នេះគឺគ្រោងនឹងចាក់ផ្សាយលើកញ្ចក់ទស្សន៍ថៃប៉ុស្តិ៍លេខ៣ នាឆ្នាំក្រោយនេះផងដែរ៕    

សូមទស្សនារូបភាពខាងក្រោម៖

Great Warintorn
Great Warintorn
Yam Yamira
Yam Yamira
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T