TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និងសុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)

//s9.kh1.co/a3/a37a91445314d97c6216df4e48e1b4e704a823dc.jpg
សង្គម

 ២៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុមប្រឹក្សានឹងផ្ដល់នូវជំនាញលើប្រធានបទដែលពាក់ព័ន្ធ ហើយផ្តល់យោបល់លើគោលនយោបាយ និងការអនុវត្តគោលនយោបាយរបស់ TikTok ដើម្បីជួយរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់ និងពិភពលោក។ ក្រុមប្រឹក្សានេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកបញ្ហាប្រឈម ដែលកំពុងកើតមាននឹងអាចកើតមាននៅក្នុងតំបន់ដែលជះឥទ្ធិពលដល់ TikTok និងអ្នកប្រើប្រាស់ TikTok​ ផ្ទាល់​ ហើយពួកគេក៏នឹងបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ។

ភ្នំពេញ៖ ក្រុមប្រឹក្សាបានប្រមូលផ្តុំអ្នកដឹកនាំ ដែលអាចជួយអភិវឌ្ឍគោលនយោបាយឆ្ពោះទៅមុខ ដែលមិនត្រឹមតែដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការសម្រាប់បញ្ហាប្រឈមនៅថ្ងៃអនាគត ដែលឧស្សាហកម្មនេះនឹងប្រឈមមុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមប្រឹក្សានឹងផ្ដល់នូវជំនាញលើប្រធានបទដែលពាក់ព័ន្ធ ហើយផ្តល់យោបល់លើគោលនយោបាយ និងការអនុវត្តគោលនយោបាយរបស់ TikTok ដើម្បីជួយរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់ និងពិភពលោក។ ក្រុមប្រឹក្សានេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកបញ្ហាប្រឈម ដែលកំពុងកើតមាននឹងអាចកើតមាននៅក្នុងតំបន់ដែលជះឥទ្ធិពលដល់ TikTok និងអ្នកប្រើប្រាស់ TikTok​ ផ្ទាល់​ ហើយពួកគេក៏នឹងបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ។

TikTok
TikTok

លោក Arjun Narayan ជានាយកផ្នែកទំនុកចិត្ត និងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិកនិយាយថា៖

« TikTok កំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន ក្នុងការកែលម្អគោលនយោបាយ និងដំណើរការរបស់ខ្លួន ជាមួយនឹងការបង្កើតក្រុមប្រឹក្សាប្រឹក្សាសុវត្ថិភាព APAC។ ខ្ញុំពិតជាមានសេចក្តីរីករាយក្នុងការស្វាគមន៍សមាជិកស្ថាបនិកក្រុមប្រឹក្សា និងជឿជាក់យ៉ាងមុតមាំថា​ ក្រុមប្រឹក្សានេះនឹងផ្តល់នូវដំបូន្មានល្អៗ ដែលប្រកបដោយភាពស្មោះត្រង់ខណៈក្រុមហ៊ុន TikTok កំពុងបន្តពង្រឹងគោលនយោបាយមាតិការបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក។ យើងទន្ទឹងរង់ចាំការពង្រីកក្រុមប្រឹក្សារបស់យើងនាថ្ងៃអនាគត ជាមួយវត្តមានអ្នកនាំពាក្យមកពីទីផ្សារផ្សេងៗទៀតនៅក្នុងតំបន់» ។

ប្រសាសន៍លោក Arjun Narayan

 សមាជិកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok គឺ៖

Jehan Ara,  Pakistan Software Houses Association for IT & ITES and The Nest i/o  មកពីប្រទេសប៉ាគីស្ថាន គឺជាអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញលើបញ្ហាទាក់ទងនឹងមាតិកាទូទៅ។

 - Amitabh Kumar, Founder of Social Media Matters  មកពីប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ពីគំនិតផ្តួចផ្តើមរបស់គាត់នៅក្នុងយុទ្ធនាការឌីជីថលសង្គម ហើយត្រូវបានគេឲ្យតម្លៃខ្ពស់ចំពោះកម្មវិធីសុវត្ថិភាពឌីជីថលរបស់គាត់ ដែលផ្តោតលើការយល់ដឹងពីយេនឌ័រ សិទ្ធិឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត។

Nguyen Phuong Linh, Management and Sustainable Development Institute មកពីប្រទេសវៀតណាម ជាអ្នកតស៊ូមតិដើម្បីសិទ្ធិរបស់ក្រុមដែលងាយរងគ្រោះ ជាពិសេសកុមារ យុវជន ស្ត្រី និងជនពិការ។

Dr. Yuhyun Park, DQ Institute មកពីប្រទេសសិង្ហបូរី ដែលមានបទពិសោធ និងជំនាញដ៏មានតម្លៃក្នុងអក្ខរកម្មឌីជីថល ជំនាញ និងការត្រៀមខ្លួន។

Prof. Akira Sakamoto, Ochanomizu University មកពីប្រទេសជប៉ុន មានជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល។

Prof. Seungwoo Son, Chung-Ang University មកពីប្រទេសកូរ៉េ គឺជាអ្នកជំនាញដ៏ល្បីល្បាញខាងច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់អ៊ីនធឺណិត ដែលរួមបញ្ចូលទាំងការបរិហារកេរ្តិ៍អាសអាភាស និងព័ត៌មានមិនពិត។

Anita Wahid, Gusdurian Network Indonesia and MAFINDO (Indonesia Anti-HoaxSociety) មកពីប្រទេសឥណ្ឌូនេស៊ី គឺជាសកម្មជនសិទ្ធិមនុស្ស និងការប្រឆាំងការបោកបញ្ឆោត ដែលយល់ពីបញ្ហាសុវត្ថិភាពកុមារ និងតម្រូវការមាតិកាសាសនា។

ក្រុមប្រឹក្សានឹងប្រជុំប្រចាំត្រីមាស ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗដូចជា សុវត្ថិភាពតាមអ៊ីនធឺណិត សុវត្ថិភាពកុមារ  អក្ខរកម្មឌីជីថល សុខភាពផ្លូវចិត្ត និងសិទ្ធិមនុស្ស របាយការណ៍ស្តីពីការសង្កេត និងបញ្ជូនអនុសាសន៍ជាផ្លូវការទាក់ទងនឹងបញ្ហាដែលបានពិភាក្សា។

ដើម្បីស្វែងយល់បន្ថែមអំពីក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok និងសមាជិក សូមចូលមើលគេហទំព័រ https://www.tiktok.com/safety/resources/tiktok-safety-advisory-council

TikTok មាននៅជាង ១៥០ ប្រទេស និងតំបន់ដែលមានរហូតដល់ទៅ ៧៥ ភាសា។ ទាញយកកម្មវិធី TikTok តាមរយៈ iOS ឬ Google Play៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T