ពេញក្រមុំស្តូក អួន វ៉ាន់វីតា កាន់តែស្រស់ស្អាតប្លែក ក្នុងឈុតកូនក្រមុំ

//s9.kh1.co/cd/cd17e740e111700efcc12f65d0e8b7f424fe1a18.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែង និងតារាចម្រៀងវ័យក្មេង អួន វ៉ាន់វីតា បច្ចុប្បន្ន កាន់តែធំពេញរូបពេញរាង ចំណែកសម្រស់រឹតតែស្រស់ស្អាតថែមមួយកម្រិតបន្ទាប់ពីស្លៀកនៅឈុតកូនក្រមុំ។

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេងពោរពេញដោយសមត្ថភាពភាបសម្ដែង អួន វ៉ាន់វីតា បច្ចុប្បន្ន តារាស្រីរូបនេះក៏បានចាប់អាជីពបន្ថែមជាតារាចម្រៀងផងដែរ។ បើទោះបី ជានាងមានវ័យក្មេង តែយើងសង្កេតឃើញ តារារូបនេះ បង្ហាញមុខនៅក្នុងខ្សែភាពយន្តសឹងតែគ្រប់រឿងតែម្ដង ហើយទេពកោសល្យនៃការសម្ដែង និងបញ្ចូលមនោសញ្ចេតនាតាមតួអង្គនីមួយៗបានយ៉ាងល្អឥតខ្ចោះតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទស្សនិកជនដែលធ្លាប់បានតាមដានភាពយន្តក្មេងស្រីរូបនេះសម្ដែង ច្បាស់ជាបានឃើញនៅសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតរបស់តារាស្រីរូបនេះជាមិនខាន តែបើងាកមកមើលរូបសម្ផស្សនាងនាពេលនេះវិញ តារាសម្ដែងវ័យក្មេងរូបនេះ ក៏កាន់តែធំពេញរូបពេញរាងក្រមុំស្ដូក។ ចំណែកមុខមាត់រឹតតែស្រស់សោភាប្លែកជាងកាលនៅពីក្មេង ជាពិសេស បច្ចុប្បន្ន ស្បែកក៏សស្អាត ចំពោះស្ទាយ៍លេងខ្លួនទាន់សម័យបែបយុវវ័យ លេចធ្លោឆើតឆាយខ្លាំងថែមទៀតផង។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ ថ្មីៗនេះ អួន វ៉ាន់វីតា បានផាត់មុខយ៉ាងស្រស់ស្អាត និងស្លៀកនៅឈុតសម្លៀកបំពាក់កូនក្រមុំ មើលទៅពិតជាប្លែកភ្នែកទាំងទឹកមុខ និងកែវភ្នែកគឺស្រស់ស្អាតសមសួនតែម្ដង ដែលគ្រប់ពេលធ្លាប់តែឃើញក្មេងស្រីរូបនេះ តែងខ្លួនបែបក្មេងវ័យ និងឃ្យូតៗនោះ។ ទន្ទឹមនឹងនេះផងដែរ ក្រោយមហាជន និងហ្វេននាងផ្ទាល់បានឃើញរូបភាពថ្មីទាំងនេះ ពួកគេបាននិយាយសរសើរពីរូបឆោមពេលពេញក្រមុំគ្រប់គ្នាសឹងតែមិនដាច់ពីមាត់៕

ប្រភពរូបភាព៖ Lux Rayuth 

សូមទស្សនារូបភាពខាងក្រោម៖​

អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
អួន វ៉ាន់វីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T