អបអរសាទរ! DJ Nana បានសម្រាលកូនប្រុសដំបូងមុខគួរឲ្យក្នាញ់ កាលពីថ្ងៃទី១៩ ខែកញ្ញានេះ

//s9.kh1.co/ac/acd9047864d4f72f2c75c7a6d212dcc2ad8491c2.jpg
នារី

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

DJ Nana បានសម្រាលកូនប្រុសដំបូងមុខគួរឲ្យក្នាញ់កាលពីថ្ងៃទី១៩ ខែកញ្ញា នេះ

ភ្នំពេញ៖ ចាប់តាំងពីរៀបការ និងសាងគ្រួសារជាមួយនឹងស្វាមីមក សង្កេតឃើញថា សន្ទុះការងារសិល្បៈរបស់ពិធីការិនីពូកែវោហា និងពូកែខាងដោះស្រាយវិបត្តិស្នេហា DJ Nana កាន់តែកើនឡើងជាលំដាប់ មិនថាតែកម្មវិធីតូច ឬធំនោះទេ គឺសឹងតែមិនដែលរំលងផុតពីពិធីការិនីរូបនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង រយៈពេលជិតមួយឆ្នាំមកនេះ ទោះបីជាពិធីការិនី DJ Nana កំពុងជាប់ពពោះកូនដំបូងក៏ដោយ ប៉ុន្តែអ្នកនាងនៅតែមានការមមាញឹកជាមួយនឹងការងារសិល្បៈដដែល ធ្វើឲ្យមហាជន និងអ្នកគាំទ្រលើកសរសើរពីអ្នកនាងមិនដាច់ពីមាត់តែម្តង។

តួយ៉ាង នៅមុននេះបន្តិច DJ Nana បង្ហោះរូបមួយសន្លឹកនៅក្នុងបន្ទប់សម្រាលកូន ដោយសរសេរយ៉ាងដូច្នេះថា “បេសកកម្ម​បាន​ជោគជ័យ ! កូនប្រុសកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ហើយពេលនេះយើងបានត្រឡប់មកគេហដ្ឋានដោយសុវត្ថិភាព និងសុខភាពល្អ”

បន្ទាប់ពីអ្នកនាងបង្ហោះរូបរួចមក មានបងប្អូន មិត្តភក្តិ និងអ្នកគាំទ្រជាច្រើនបានធ្វើការខមិនចូលរួមអបអរសាទរ និងជូនពរឲ្យមានសុខភាពល្អទាំងម្តាយ និងកូន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

DJ Nana
DJ Nana
DJ Nana
DJ Nana
DJ Nana និងស្វាមី
DJ Nana និងស្វាមី
DJ Nana និងស្វាមី រួមជាមួយកូនប្រុស
DJ Nana និងស្វាមី រួមជាមួយកូនប្រុស
ឌីជេណាណា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T