រកឃើញរឿងដ៏ភ្ញាក់ផ្អើលមួយ នៅបឹងបុរាណក្នុងឧបទ្វីបអារ៉ាប់ ដែលពាក់ព័ន្ធនឹងស្នាមបាតជើងយ៉ាងច្រើន តាំងពី១២ម៉ឺនឆ្នាំមុន

//s9.kh1.co/e8/e89711760caf8377ed7536d740904a8a221567d0.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបានរកឃើញស្នាមជើងផូស៊ីលរាប់រយ ដែលត្រូវបានជាប់លើសំណឹកដីល្បាប់។

អារ៉ាប់ប៊ីសាអូឌីត៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីក្នុងទិនានុប្បវត្តិ Science Advances បានបង្ហាញថា បាតជើងផូស៊ីលរាប់រយដែលមានអាយុកាល១២០,០០០ឆ្នាំ ត្រូវបានគេរកឃើញនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយពួកវាអាចចង្អុលបង្ហាញនូវភស្ដុតាងដំបូងបំផុត នៃការបំលាស់ទីរបស់មនុស្សចូលទៅក្នុងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវបានរកឃើញស្នាមជើងផូស៊ីលរាប់រយ ដែលត្រូវបានជាប់លើសំណឹកដីល្បាប់ ក្នុងកំឡុងពេលចុះអង្កេតលើបឹងបុរាណមួយ នៅវាលខ្សាច់ Nefud នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ក្នុងចំណោមទម្រង់រូបរាងចំនួន៣៧៦តាំងពីបុរាណ ដែលត្រូវបានរកឃើញនៅជុំវិញបឹង Alathar អ្នកជំនាញបានកំណត់អត្តសញ្ញាណស្នាមជើង រួមមានរបស់សត្វសេះ អូដ្ឋ និងដំរី។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត នោះក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេបានរកឃើញស្នាមជើងមនុស្សបុរាណចំនួន៧ ហើយប្រសិនបើវាត្រូវបានគេបញ្ជាក់ពិតមែន នេះអាចជាភស្តុតាងនៃការចុះបរិច្ឆេទដំបូងបំផុត នៃប្រភេទមនុស្សនៅក្នុងឧបទ្វីបអារ៉ាប់។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា វេលានៃការបង្កើតស្នាមជើងទាំងនេះគឺស្ថិតនៅក្នុងស្ថានភាពសើម នៅពេលមនុស្សនិងសត្វបានឆ្លងកាត់តំបន់នេះ ដែលគ្របសណ្ដប់ដោយវាលខ្សាច់។ អ្នកស្រាវជ្រាវបាននិយាយថា ផូស៊ីលនិងឯកសារបុរាណវិទ្យាអាចឲ្យដឹងថា លក្ខខណ្ឌទាំងនេះបានបង្ហាញពីការធ្វើចំណាកស្រុករបស់មនុស្សពីតំបន់ទ្វីបអាហ្វ្រិក ទៅកាន់តំបន់ Levant ក្នុងទ្វីបអាស៊ី៕

ស្នាមជើងដែលគេគិតថា ជារបស់មនុស្សបុរាណ
ស្នាមជើងដែលគេគិតថា ជារបស់មនុស្សបុរាណ
ស្នាមជើងរបស់មនុស្សនិងសត្វ
ស្នាមជើងរបស់មនុស្សនិងសត្វ
ក្រុមអ្នកស្រាវជ្រាវបានចុះទៅដល់កន្លែងផ្ទាល់
ក្រុមអ្នកស្រាវជ្រាវបានចុះទៅដល់កន្លែងផ្ទាល់
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T