អារ៉ាប់ប៊ីសាអូឌីត៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីក្នុងទិនានុប្បវត្តិ Science Advances បានបង្ហាញថា បាតជើងផូស៊ីលរាប់រយដែលមានអាយុកាល១២០,០០០ឆ្នាំ ត្រូវបានគេរកឃើញនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយពួកវាអាចចង្អុលបង្ហាញនូវភស្ដុតាងដំបូងបំផុត នៃការបំលាស់ទីរបស់មនុស្សចូលទៅក្នុងតំបន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកស្រាវជ្រាវបានរកឃើញស្នាមជើងផូស៊ីលរាប់រយ ដែលត្រូវបានជាប់លើសំណឹកដីល្បាប់ ក្នុងកំឡុងពេលចុះអង្កេតលើបឹងបុរាណមួយ នៅវាលខ្សាច់ Nefud នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ក្នុងចំណោមទម្រង់រូបរាងចំនួន៣៧៦តាំងពីបុរាណ ដែលត្រូវបានរកឃើញនៅជុំវិញបឹង Alathar អ្នកជំនាញបានកំណត់អត្តសញ្ញាណស្នាមជើង រួមមានរបស់សត្វសេះ អូដ្ឋ និងដំរី។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត នោះក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេបានរកឃើញស្នាមជើងមនុស្សបុរាណចំនួន៧ ហើយប្រសិនបើវាត្រូវបានគេបញ្ជាក់ពិតមែន នេះអាចជាភស្តុតាងនៃការចុះបរិច្ឆេទដំបូងបំផុត នៃប្រភេទមនុស្សនៅក្នុងឧបទ្វីបអារ៉ាប់។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា វេលានៃការបង្កើតស្នាមជើងទាំងនេះគឺស្ថិតនៅក្នុងស្ថានភាពសើម នៅពេលមនុស្សនិងសត្វបានឆ្លងកាត់តំបន់នេះ ដែលគ្របសណ្ដប់ដោយវាលខ្សាច់។ អ្នកស្រាវជ្រាវបាននិយាយថា ផូស៊ីលនិងឯកសារបុរាណវិទ្យាអាចឲ្យដឹងថា លក្ខខណ្ឌទាំងនេះបានបង្ហាញពីការធ្វើចំណាកស្រុករបស់មនុស្សពីតំបន់ទ្វីបអាហ្វ្រិក ទៅកាន់តំបន់ Levant ក្នុងទ្វីបអាស៊ី៕