សមត្ថកិច្ចវៀតណាមចុះបង្រ្កាបសិប្បកម្ម ដែលយកស្រោមអនាម័យប្រើរួចមកលាងទឹក ដើម្បីលក់វិញម្តងទៀត ជិត៣២ម៉ឺនស្រោម

//s9.kh1.co/cf/cf5256c730a1701bbed988b1be57779d15a35df7.jpg
សង្គម

 ២៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុននេះ សមត្ថកិច្ចវៀតណាមបានចុះបង្រ្កាបសិប្បកម្មមួយកន្លែង ដែលយកស្រោមអនាម័យប្រើប្រាស់រួចមកលាងសម្អាត ដើម្បីលក់វិញម្តងទៀត

វៀតណាម៖ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ សមត្ថកិច្ចវៀតណាមបានចុះបង្រ្កាបសិប្បកម្មមួយកន្លែង ដែលយកស្រោមអនាម័យប្រើប្រាស់រួចមកលាងសម្អាត ដើម្បីលក់វិញម្តងទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រោមអនាម័យដែលរឹបអូសបាន មានចំនួនជិត ៣២៤,០០០ស្រោម ឬស្មើនឹង ៣៦០គីឡូក្រាម និងមានទីតាំងស្ថិតនៅសង្កាត់ Tan Vinh Hiep Ward ស្រុក Tan Uyen ខេត្ដ Binh Duong

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជុំវិញករណីនេះ ម្ចាស់សិប្បកម្មឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Pham Thi Thanh Nhoc បានសារភាពថា នាងបានទទួលស្រោមអនាម័យដែលប្រើរួចជារៀងរា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល់ខែ បន្ទាប់ម​កបានយកទៅលាងសម្អាត ក៏ដូចជាសម្ងួតឲ្យស្ងួត ហើយប្រើឧបករណ៍ម្យ៉ាង ដើម្បីធ្វើវាឲ្យមានលក្ខណៈដូចសភាពដើម និងដាក់លក់នៅលើទីផ្សារឡើងវិញ។

គួរឲ្យដឹងដែរថា បើយោងតាមស្ថិតិ ប្រជាជនវៀតណាមបានប្រើប្រាស់ស្រោមអនាម័យចន្លោះពី ៥០០ ទៅ ៦០០ លានស្រោម ជារៀងរាល់ឆ្នាំ។ ការប្រើប្រាស់ស្រោមអនាម័យ  ដែលមកពីប្រភពផលិតមិនច្បាស់លាស់ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពមនុស្ស រួមទាំងការឆ្លងមេរោគធ្ងន់ធ្ងរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រោមអនាម័យដែលរឹបអូសបាន
ស្រោមអនាម័យដែលរឹបអូសបាន
ស្រោមអនាម័យដែលរឹបអូសបាន
ស្រោមអនាម័យដែលរឹបអូសបាន
ស្រោមអនាម័យដែលរឹបអូសបាន
ស្រោមអនាម័យដែលរឹបអូសបាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T