បរទេស៖ ថ្មីៗនេះ តារាចម្រៀង Selena Gomez បាននិយាយពាក្យប៉ុន្មានមាត់ទៅកាន់សង្សារ ដែលបង្ហាញពីអារម្មណ៍ខ្លួននៅពេលនេះ គឺមិនមានសេសសល់អារម្មណ៍គុំគួនចិត្តអ្វីទៀតសោះឡើយ អាចនិយាយបានថាខុសប្លែកកាលពីប៉ុន្មានឆ្នាំមុន១៨០ដឹក្រេតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាស្រីម្នាក់នេះ បាននិយាយហូរហែរចំពោះអារម្មណ៍ខ្លួន នាពេលបច្ចុប្បន្នដោយបង្ហាញមិនមានជាប់ជំពាក់ជំពិនចិត្តជាមួយនរណាម្នាក់ទៀតនោះទេក្នុងពេលនេះ ដោយក្នុងឆ្នាំ២០១៩ តារាមួយដួងនេះ បានចេញបទចម្រៀងចំនួន២ គឺ «Love You To Love Me»និង «Look At Her Now» ដែលទោះបីនាងមិនបាននិយាយអ្វី ក៏ហ្វេនដឹងដែរថា បទទាំងពីរនេះគឺសរសេរទៅកាន់តារាចម្រៀង Justin Bieber ដែលជាសង្សារម្នាក់គត់ដែល Selene Gomez ស្រលាញ់ជាងគេបំផុតក្នុងចំណោមសង្សារទាំងអស់។
ដោយឡែក បើតាមការលើកឡើងរបស់តារាម្នាក់នេះ បានបង្ហាញពីចេតនា ដែលខ្លួនបានសរសេរបទនេះឡើង មើលទៅហាក់ដូចបទចុងក្រោយ ផ្ញើជូនសង្សារចាស់ Justin Bieber ផងដែរ ដែលតារាមួយដួងនេះបាននិយាយថា៖
ខ្ញុំដឹងថាបទចម្រៀង «Lose You To Love Me» នឹងក្លាយជាបទមួយដ៏ពេញនិយម ព្រោះខ្ញុំសរសេរបទនេះឡើងដោយសារអារម្មណ៍និង បេះដូង
ដោយខ្ញុំចង់ឲ្យមនុស្សជាច្រើនដឹងថាវាគ្រាន់តែជាបទពិសោធន៍ដែលបានបញ្ចប់រួចហើយ ខ្ញុំមិនចង់ឲ្យមនុស្សរាល់គ្នាឃើញខ្ញុំជាមនុស្សដែលពិបាកចិត្តនិង ឈឺចាប់នោះទេ គ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា ខ្ញុំធ្លាប់ជាមនុស្សទទួលរងនូវការខូចចិត្តនិង ផ្នែកមួយនៃចិត្តរបស់ខ្ញុំ(Justin Bieber)គឺបានទៅបាត់ទៅហើយ។
យ៉ាងណាមិញ សព្វថ្ងៃនេះ Selena Gomez កំពុងតែរស់នៅក្នុងភាពនៅលីវយ៉ាងមានសេចក្តីសុខ ដោយមមាញឺកខ្លាំងក្នុងការសិល្បៈនិង មុខជំនួញរបស់ខ្លួនផងដែរ ជាពិសេសតារាមួយដួងនេះ កំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីត្រលប់មកសម្តែងជាតួអង្គ Mavis នៅក្នុងខ្សែភាពយន្តគំនូរជីវចល «Hotel ransylvania» វគ្គ៤ ផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖






