ទំពាំងស្នងឫស្សីជំនាន់ក្រោយ កំពុងត្រៀមខ្លួនបង្ហាញសមត្ថភាព ក្នុងកម្មវិធី "1 2 3 Action"

//s9.kh1.co/82/8248166af0ef21b3aa119987dbc15ca8be59034f.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតប្រជែង និងឆ្លងតាមការសម្រិតសម្រាំងដាក់ពន្ទុ យ៉ាងត្រឹមត្រូវ ដោយពិនិត្យ ទៅលើសមត្ថិភាព និងអ្នកដែលមានទេពកោសល្យពិតប្រាកដ ជាពិសេសមានដុង ក្នុងវិស័យសិល្បៈ ក្នុងចំណោមបេក្ខជនរាប់រយនាក់ ដោយសម្រេចជ្រើសយក បេក្ខជនត្រឹមតែ ២០នាក់ប៉ុណ្ណោះ ដើម្បីចូលរួមបង្ហាញសមត្ថិភាព ក្នុងកម្មវិធី "1 2 3 Action" ដែលនឹងចាប់ផ្តើមខាងមុខនេះ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទីតាំង រីស៊ត ឆ្នេរមាសឆ្នេរប្រាក់ «ទិសឧត្តរមានប្រាសាទអង្គរ ទក្សិណ មានឆ្នេរមាសឆ្នេរប្រាក់»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា កម្មវិធី "1 2 3 Action" ជាកម្មវិធីជម្រុញភាពក្លាហានរបស់យុវវ័យ ក្នុងការបញ្ចេញសមត្ថិភាព ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ និងជាកម្មវិធីថ្មីមួយ ដែលបង្កើតឡើង ដើម្បីអោយយុវវ័យដែលចូលចិត្តនិងស្រលាញ់វិស័យសិល្បៈ ការបញ្ចេញសមត្ថិភាពផ្ទាល់ខ្លួន របស់ពួកគេ លើវិញ្ញាសារចំនួន៩ វិញ្ញាសារ និងជម្រុះរកអ្នកមានសមត្ថភាព និងទេពកោសល្យពិតប្រាកដ។

កម្មវិធី "1 2 3 Action"
កម្មវិធី "1 2 3 Action"

លោក សុវណ្ណ បញ្ញាឫទ្ធិ អ្នកផលិតកម្មវិធី និងដឹបេក្ខជនទាំង២០នាក់ខាងលើនេះ កំពុងតែត្រៀមខ្លួនបង្ហាញសមត្ថិភាព ប្រមាណជា៩ គ្រប់ទម្រង់សិល្បៈទាំងអស់ មានដូចជា សម្ដែង រាំ ច្រៀង បង្ហាញម៉ូដ ការលេងឧបរណ៍ភ្លេងទាំងសម័យ និងបុរាណ ព្រមទាំងវិញ្ញាសារជាច្រើនទៀត។

លោក សុវណ្ណ បញ្ញាឫទ្ធិ ថ្លែងបន្ត 

កម្មវិធីនេះ គឺប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់ ដើម្បីស្វែងរកអ្នកមានភាពក្លាហាន សមត្ថភាពពិតប្រាកដនេះ មានឈ្មោះថា "123 Acttion" ដែលជាម្មវិធីថ្មីសន្លាងមួយរៀបចំឡើងដោយ "CYTI Media" និងបានក្លាយជាវេទិកាមួយសម្រាប់ផ្ដល់ក្ដីសង្ឃឹម ដល់យុវវ័យជំនាន់ក្រោយ ដែលចង់ក្លាយតារាល្បី ក្នុងវិស័យសិល្បៈ។

លោក សុវណ្ណ បញ្ញាឫទ្ធិ

អ្នកដឹកនាំកម្មវិធីរូបនេះបញ្ជាក់ថា៖ 

មានគណៈកម្មកាដាក់ពិន្ទុយ៉ាងត្រឹមត្រូវ សុក្រិត្យ និងយុត្តិធម៌ដល់បេក្ខជន-បេក្ខនារីនីមួយៗ ដែលបានបញ្ចេញសមត្ថភាព និងទេពកោសលដែលខ្លួនមាន តាមវិញ្ញាសារដាក់ជូនគ្រប់គ្នា នៅចំពោះមុខគណៈកម្មផ្ទាល់។ ជាមួយគ្នានេះ ការប្រកួតមានច្រើនវគ្គ និងត្រូវចេញថតតាមបណ្ដាខេត្តនានា ជាពិសេសនៅកន្លែងឆ្នេរសមុទ្រមួយ នាខេត្តព្រះសីហនុ។ បេក្ខភាពនីមួយៗ នឹងត្រូវ បោះឆ្នោតជ្រើសរើស ដោយសាធារណជននៅលើទំព័រ ហ្វេសប៊ុករបស់កម្មវិធី។ នៅវគ្គផ្ដាច់ព្រ័ត្រ មានបេក្ខភាពតែ៥ រូបនឹងត្រូវប្រកួតប្រជែងគ្នា ប៉ុន្តែមានតែ៣រូបប៉ុណ្ណោះ ក្នុងចំណោមនេះនឹងត្រូវជ្រើស ជាជយលាភីលេខ១ លេខ២ និងលេខ៣ ដោយទទួបានប្រាក់រង្វាន់លើកទឹកចិត្ត រួមជាមួយឪកាសក្លាយជាតារា ថែមទៀតផង។

លោក សុវណ្ណ បញ្ញាឫទ្ធិ
កម្មវិធី "1 2 3 Action"
កម្មវិធី "1 2 3 Action"

លោកបន្ថែមថា នេះគឺជាលើកទី១ ដែលលោកបានបង្កើតកម្មវិធីនេះឡើង ហើយគោលបំណងរបស់លោក គឺចង់ផ្ដល់ជាវេទិកាថ្មីមួយទៀត សម្រាប់យុវវ័យបានបញ្ចេញសមត្ថភាពពិសេសៗ ដែលពួកគេមានជំរុញភាពក្លាហានរបស់ពួកគេ ខណៈបច្ចុប្បន្នលោកបាន មើលឃើញថា យុវវ័យកម្ពុជាមានសមត្ថភាពសិល្បៈល្អៗច្រើន មិនថាច្រៀង រាំ ឬសមត្ថភាពសិល្បៈផ្សេងៗទៀត។ ពួកគេទាំងនោះត្រូវបានបែកចែកជាក្រុមៗ ពោលគឺមាន១០នាក់ ក្នុង១ក្រុម ដើម្បីឡើងមកបញ្ចេញសមត្ថភាពសិល្បៈ របស់ពួកគេប្រឡងប្រជែងលើវិញ្ញាសារចំនួន៩ ដើម្បីឈានឆ្ពោះទៅកាន់ជយលាភី។ សមត្ថភាព សិល្បៈដែលអាចយកមកប្រកួតប្រជែងបាន មានដូចជា ច្រៀង រាំ សម្ដែង បង្ហាញម៉ូដ លេងឧបករណ៍តន្ត្រី ពិធីករ ពិធីការិនី ជាដើម។ 

សូមបញ្ជាក់ថា តាមគម្រោងកម្មវិធី «123 Action» គ្រោងនឹងដំណើរការ រយៈពេលប្រមាណ៣ខែ ចាប់ពីពេលនេះតទៅ។ បេក្ខភាពនីមួយៗនឹងត្រូវ ជ្រើសរើស ដោយក្រុមគណៈកម្មការចម្រុះសមាសភាព មានទាំង តារាចម្រៀង តារា សម្ដែង ជាដើម មានគ្នាប្រមាណ១១រូប។ គណៈកម្មការនឹងដាក់ពិន្ទុទៅ លើការប្រឡង សមត្ថភាពសិល្បៈរបស់ បេក្ខភាព នីមួយៗ នៅលើវិញ្ញាសារទាំង៩៕

បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
បេក្ខភាពក្នុងកម្មវិធី "1 2 3 Action"
កម្មវិធី "1 2 3 Action"
កម្មវិធី "1 2 3 Action"
កម្មវិធី "1 2 3 Action"
កម្មវិធី "1 2 3 Action"
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T