ផ្ញើប្រាក់ទៅកាត Visa ក្នុងប្រទេសដោយផ្ទាល់ពីកម្មវិធី ABA Mobile របស់អ្នក

//s9.kh1.co/ca/ca46753a514dadabb91ccc557bd52eb087879069.jpg
សង្គម

 ២៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ធនាគារ ABA ជាធនាគារពាណិជ្ជរបស់កម្ពុជានាំមុខផ្នែកហិរញ្ញវត្ថុឌីជីថល និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ផ្តល់នូវសេវាផ្ទេរប្រាក់ជំនាន់ថ្មីតាមពេលវេលាជាក់ស្តែង តាមប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន ​ Visa គឺសេវាផ្ទេរប្រាក់ Visa​ Direct។​

ភ្នំពេញ៖ ធនាគារ ABA ជាធនាគារពាណិជ្ជរបស់កម្ពុជានាំមុខផ្នែកហិរញ្ញវត្ថុឌីជីថល និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ផ្តល់នូវសេវាផ្ទេរប្រាក់ជំនាន់ថ្មីតាមពេលវេលាជាក់ស្តែង តាមប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន ​ Visa គឺសេវាផ្ទេរប្រាក់ Visa​ Direct។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប្រើប្រាស់សេវាផ្ទេរប្រាក់ Visa Direct នៅក្នុងកម្មវិធី ABA Mobile ម្ចាស់កាត Visa អាចផ្ញើប្រាក់បានយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាពដោយប្រើប្រាស់លេខ ១៦ ខ្ទង់របស់កាត Visa របស់អ្នកទទួលដែលបានចេញដោយធនាគារនានានៅកម្ពុជា។ សេវាផ្ទេរប្រាក់ Visa Direct អាចធ្វើឡើងបានគ្រប់ពេលវេលា មិនថានៅពេលយប់ ឬនៅចុងសប្តាហ៍ឡើយ ហើយប្រាក់ដែលបានផ្ទេរនឹងមានសម្រាប់អ្នកទទួលក្នុងរយៈពេល ៣០ នាទី។

តាមរយៈសេវាកម្មនេះ ម្ចាស់កាត ABA Visa អាចផ្ញើប្រាក់រហូតដល់ ២,៥០០ ដុល្លារក្នុងមួយប្រតិបត្តិការ និងរហូតដល់ ១០,០០០ ដុល្លារក្នុងមួយខែ ជាមួយថ្លៃសេវាសមរម្យ ហើយអ្នកទទួលអាចត្រូវបានជូនដំណឹងតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារពួកគេ នៅពេលដែលប្រាក់ត្រូវបានដាក់ចូលក្នុងគណនីធនាគាររបស់ពួកគេ។

ផ្ទេរប្រាក់ភ្លាមៗទៅកាត VISA នានានៅកម្ពុជាតាម ABA Mobile
ផ្ទេរប្រាក់ភ្លាមៗទៅកាត VISA នានានៅកម្ពុជាតាម ABA Mobile

ដើម្បីផ្ទេរប្រាក់ទៅកាត Visa នៅក្នុងប្រទេសដោយប្រើកម្មវិធី ABA Mobile អ្នកប្រើប្រាស់កម្មវិធី ABA Mobile គួរតែអនុវត្តតាមជំហានងាយៗទាំងនេះ៖

- បើកកម្មវិធី ABA Mobile

- ចុចលើប៊ូតុង ផ្ទេរប្រាក់ និងជ្រើសរើស ​ ផ្ទេរប្រាក់ទៅកាត ​VISA

- ជ្រើសរើសកាត Visa​ ដែលត្រូវផ្ទេរប្រាក់ចេញ

- បញ្ចូលលេខកាត Visa​ ១៦ ខ្ទង់ និងឈ្មោះរបស់អ្នកទទួល ​

- បញ្ចូលចំនួនទឹកប្រាក់ត្រូវផ្ទេរ និងចុចប៊ូតុង ផ្ទេរប្រាក់

- បញ្ជាក់ប្រតិបត្តិការជាមួយលេខកូដ PIN ៤ ខ្ទង់របស់កម្មវិធី​ ABA​ Mobile​

លោកស្រី Monika Chum ប្រធានក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ 

« សេវាផ្ទេរប្រាក់ Visa Direct អនុញ្ញាតឲ្យមានការទូទាត់ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតបានដោយងាយស្រួល និងមានប្រសិទ្ធភាព និងផ្តល់ឲ្យពាណិជ្ជករនូវវិធីសាស្ត្រទទួលការទូទាត់ ដែលចំណាយទាបដោយផ្ទាល់ពីអតិថិជន។ ដោយសារយើងឃើញមានការកើនឡើងនូវការទទួលការទូទាត់តាមឌីជីថលនៅកម្ពុជា យើងខ្ញុំមានសេចក្តីរីករាយចំពោះសក្តានុពលសម្រាប់សេវាផ្ទេរប្រាក់ Visa Direct ដើម្បីធ្វើការផ្ទេរប្រាក់ និងការទូទាត់ក្នុងស្រុកឲ្យកា​ន់តែលឿន និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស»។

ប្រសាសន៍លោកស្រី Monika Chum​

លោកស្រីបានបន្ថែមទៀតថា៖

« ដោយមានកិច្ចសហការជាមួយធនាគារ ABA យើងរំពឹងថានឹងផ្តល់ឲ្យម្ចាស់កាត ABA Visa នូវមធ្យោបាយកាន់តែងាយស្រួលក្នុងការទូទាត់ប្រាក់ និងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍនូវការទូទាត់តាមឌីជីថលនវានុវត្ត បន្ថែមទៀតនៅគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់»។

ប្រសាសន៍លោកស្រី Monika Chum

បន្ថែមលើសេវាផ្ទេរប្រាក់ទៅកាត Visa ផ្សេងៗទៀត ដែលចេញដោយធនាគារផ្សេងៗនៅកម្ពុជា អតិថិជនធនាគារ ABA អាចប្រើសេវាផ្ទេរប្រាក់ Visa Direct នៅក្នុងកម្មវិធី ABA Mobile ដើម្បីផ្ញើប្រាក់ទៅកាត Visa​ ដែលចេញដោយធនាគារនានានៅក្នុងប្រទេសថៃ វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន​។

បទពិសោធថ្មីនៃការផ្ទេរប្រាក់តាមឌីជីថលដ៏ងាយស្រួល ជាមួយនឹងសេវាផ្ទេរប្រាក់ Visa​ Direct​ នេះ មាននៅក្នុងកម្មវិធី ​ABA​ Mobile​ សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការ iOS​ និង​ Android​ ៕ 

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនេះ សូមចូលទៅកាន់វេបសាយ https://www.ababank.com/km/aba-news/aba-launches-instant-money-transfers-with-visa-direct/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T