ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅសហរដ្ឋអាមេរិក បានកើនឡើងដល់២០ម៉ឺននាក់ហើយ

//s9.kh1.co/3b/3b820814fd1a7f54671709c59ff39c019861ee53.jpg
សង្គម

 ២៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សាកលវិទ្យាល័យ JHU បានរាយការណ៍អំពីចំនួនអ្នកស្លាប់បានឈានដល់២០០,០០៥នាក់ កាលពីថ្ងៃអង្គារ។

អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក បានកើនឡើងដល់២០០,០០០នាក់ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins University (JHU)។ មនុស្សជាង៦.៨លាននាក់ត្រូវបានគេដឹងថា បានឆ្លងជំងឺនេះនៅសហរដ្ឋអាមេរិក ដែលច្រើនជាងប្រទេសដទៃៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីសំខាន់ៗកើតឡើងចំពេលមានការកើនឡើង នៃការឆ្លងនៅក្នុងរដ្ឋមួយចំនួនរួមមានរដ្ឋ North Dakota និង Utah។

សហរដ្ឋអាមេរិកមានករណីឆ្លងនិងស្លាប់ ដោយសារវីរុសកូរ៉ូណា ច្រើនជាងគេបំផុតនៅលើពិភពលោក
សហរដ្ឋអាមេរិកមានករណីឆ្លងនិងស្លាប់ ដោយសារវីរុសកូរ៉ូណា ច្រើនជាងគេបំផុតនៅលើពិភពលោក

កាលពីខែមីនា ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើការស្លាប់មានចន្លោះពី១០០,០០០ ទៅ២០០,០០០ នោះមានន័យថា ប្រទេសនេះអាចបំពេញតួនាទីយ៉ាងល្អ។ កាលពីខែមុន នៅពេលដែលមានករណីចំនួន១៥ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេស គាត់បានព្យាករណ៍ថា ចំនួននេះនឹងឈានទៅជិតចំនួនករណីសូន្យ ក្នុងរយៈពេលពីរបីថ្ងៃ។

សាកលវិទ្យាល័យ JHU បានរាយការណ៍អំពីចំនួនអ្នកស្លាប់បានឈានដល់២០០,០០៥នាក់ កាលពីថ្ងៃអង្គារ។ សាកលវិទ្យាល័យបានប្រមូលទិន្នន័យវីរុសកូរ៉ូណាជាសកល ចាប់តាំងពីវាបានផ្ទុះរាតត្បាតតាំងពីឆ្នាំមុន នៅក្នុងប្រទេសចិន។

ករណីដំបូងនៅសហរដ្ឋអាមេរិកត្រូវបានបញ្ជាក់ នៅក្នុងខែមករា។ រដ្ឋបាលរបស់លោក ត្រាំ ត្រូវបានគេរិះគន់ម្ដងហើយម្ដងទៀត ជុំវិញការដោះស្រាយការផ្ទុះឡើងនៅក្នុងប្រទេសរបស់ខ្លួន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T