ឈាង សុវណ្ណាវី កាន់តែលេចធ្លោនឹងចម្រៀងក្នុងខ្សែរឿងរបស់ Sastra Film

//s9.kh1.co/4d/4d541fcc7ef16c4f599568e57aa2da8262fa7e38.jpg
នារី

 ២៣-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ឈាង សុវណ្ណាវី កាន់តែលេចធ្លោនឹងចម្រៀងក្នុងខ្សែរឿងរបស់ Sastra Film

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងញញឹមស្រស់ ឈាង សុវណ្ណាវី​ ហៅ June ដែលបច្ចុប្បន្នជាតារាចម្រៀងក្នុងទ្រនំ Sastra Film ពេលនេះ កាន់តែមានសន្ទុះជាមួយនឹងបទចម្រៀងក្នុងខ្សែរឿងថ្មីៗដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ទស្សនិកជនដែលនិយមតាមដានទស្សនាខ្សែរឿងជីវិតខ្លីៗតាមបណ្តាញសង្គម ក៏ដូចជារឿងភាគដែលមានចាក់បញ្ចាំងជាបន្តបន្ទាប់របស់ស្ថានីយទូរទស្សន៍បាយ័ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតមកទល់ពេលនេះ អតីតបេក្ខភាព Top 4 Cambodian Idol រដូវកាលទី៣ ទទួលបានបទចម្រៀងក្នុង Sastra Film ប្រមាណជាជាង ១០បទទៅហើយ ដោយនៅក្នុងនោះ បទចម្រៀងដែលទទួលបានការគាំទ្រច្រើនជាងគេមានដូចជាបទ៖ “ច្បាស់?” “ដដែល” និងបទ “ខ្លាចផ្ទះ” ដែលសុទ្ធតែជាបទចម្រៀងនិពន្ធបទភ្លេងថ្មីទាំងអស់តែម្តង។

ភាពលេចធ្លោយ៉ាងលឿនដែលស្រីស្រស់សម្បុរស្រអែម សុវណ្ណាវី បានខិតខំសាងឡើងនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនរំពឹងថា ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីមកពីខេត្តបន្ទាយមានជ័យរូបនេះ នឹងកាន់តែមានសន្ទុះខ្លាំងឡើងមួយកម្រិតទៀត បើសិនជា សុវណ្ណាវី នៅតែបន្តចេញបទចម្រៀងដែលមានអត្ថន័យចាក់ដោតដល់បេះដូងអ្នកស្តាប់ ដូចនឹងខ្សែរឿងជីវិតរបស់ Sastra Film នីមួយៗដែលបានចាក់បញ្ចាំងនាពេលកន្លងមក៕

សូមទស្សនារូបភាពខាងក្រោម៖

ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី
ឈាង សុវណ្ណាវី ក្នុងពេលប្រលង Cambodian Idol<br>
ឈាង សុវណ្ណាវី ក្នុងពេលប្រលង Cambodian Idol
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T