ក្រោយពីប្រឡូកសិល្បៈបាន ៩ឆ្នាំ អ៊ីវ៉ា បើកជំនួញមួយផ្ទាល់ខ្លួននៅឯស្រុកកំណើត

//s9.kh1.co/1d/1d7a26cee5280b12bffc01570123d6af0a1ee279.jpg
នារី

 ២៣-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈបានរយៈពេល ៩ឆ្នាំ កញ្ញា អ៊ីវ៉ា ដែលជាតារាចម្រៀងស្រីល្បីឈ្មោះមួយរូបប្រចាំផលិតកម្មសាន់ដេ បានបើកនូវហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនមួយនៅឯខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ដោយដាក់ឈ្មោះហាងថា “Eva Fashion Shop”

កំពង់ស្ពឺ៖ បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈបានរយៈពេល ៩ឆ្នាំ កញ្ញា អ៊ីវ៉ា ដែលជាតារាចម្រៀងស្រីល្បីឈ្មោះមួយរូបប្រចាំផលិតកម្មសាន់ដេ បានបើកនូវហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនមួយនៅឯខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ដោយដាក់ឈ្មោះហាងថា “Eva Fashion Shop”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការបើកលក់ជាផ្លូវការដោយដាក់ឈ្មោះរបស់ខ្លួនផ្ទាល់ អ៊ីវ៉ា បានចាប់ផ្តើមយកទំព័រហ្វេសប៊ុកដើម្បី Live បង្ហាញពីម៉ូតសម្លៀកបំពាក់ថ្មីៗ ក៏ដូចជាការជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្ររបស់កញ្ញាផងដែរ។

ងាកមកមើលពីការងារសិល្បៈរបស់ម្ចាស់បទ “ទឹកអប់មានពិស” រូបនេះវិញ ឃើញថាមួយរយៈក្រោយនេះ កញ្ញាពុំសូវជាមានបទចម្រៀងចេញថ្មីច្រើនដូចមុនដើម្បីបង្ហាញជូនដល់អ្នកគាំទ្រនោះទេ ប៉ុន្តែ អ៊ីវ៉ា នៅតែជាតារាចម្រៀងមួយរូបដែលមិនធ្វើឱ្យអ្នកគាំទ្រភ្លេចមុខងាយៗឡើយ ពោលគឺ កញ្ញានៅតែចូលចិត្តធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានាដើម្បីចែករំលែករូបថតស្អាតៗជូនដល់អ្នកគាំទ្រឱ្យបានឃើញជានិច្ចតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាផ្ទាល់៕

សូមទស្សនារូបភាពខាងក្រោមរបស់កញ្ញា អ៊ីវ៉ា៖



កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា


កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា


កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា


កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា


កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា


កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា


កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា


កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
ហាងលកសម្លៀកបំពាក់់របស់កញ្ញា អ៊ីវ៉ា
ហាងលកសម្លៀកបំពាក់់របស់កញ្ញា អ៊ីវ៉ា
អ៊ីវ៉ា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T