គួរឲ្យច្រណែនណាស់! គម្រប់ខួបស្រលាញ់គ្នា ៧ឆ្នាំ Mark Prin បង្ហោះរូបស្វីតជាមួយ Kimberley

//s9.kh1.co/04/04e1569e50d0595dd630a068d6d8f917402a20f1.jpg
នារី

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ម្របខួបស្រលាញ់គ្នា ៧ឆ្នាំ Mark Prin បង្ហោះរូបស្វីតជាមួយ Kimberley

ថៃ៖ បើគិតមកទល់នឹងពេលនេះ រវាងទំនាក់ទំនងស្នេហារវាងកម្លោះសង្ហា Mark Prin និងតារាស្រីល្បីឈ្មោះ Kimberley គឺមានរយៈពេល ៧ឆ្នាំហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយនៅក្នុងថ្ងៃទី២២ ខែកញ្ញា នេះគឺជាគម្រប់ខួប ៧ឆ្នាំដែលអ្នកទាំងពីរបានស្រលាញ់គ្នា។ អ្វីដែលភ្ញាក់ផ្អើលកាលពីព្រឹកមិញនេះលោក Mark Prin បានបង្ហោះរូបស្វីតជាមួយនឹង​ Kimberley ថែមទាំងសរសេរថា “Happy 7th anniversary my little Daisy”។

បន្ទាប់ពីបង្ហោះភ្លាម ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានខមិន និងសរសេរពាក្យជូនពរចំពោះគូស្នេហ៍យ៉ាងច្រើន។ មិនតែប៉ុណ្ណោះក៏ឃើញមានតារាល្បីៗជាច្រើនដូចជា Mew Nittha, Margie Rasri, Bow Benjawan, Taew Natapohn និង Yaya Urassaya ក៏បានខមិនអបអរសាទរចំពោះគូស្នេហ៍នេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Mark Prin និង​ Kimberley
Mark Prin និង​ Kimberley
Mark Prin និង​ Kimberley
Mark Prin និង​ Kimberley
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T