ថៃ៖ បើគិតមកទល់នឹងពេលនេះ រវាងទំនាក់ទំនងស្នេហារវាងកម្លោះសង្ហា Mark Prin និងតារាស្រីល្បីឈ្មោះ Kimberley គឺមានរយៈពេល ៧ឆ្នាំហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយនៅក្នុងថ្ងៃទី២២ ខែកញ្ញា នេះគឺជាគម្រប់ខួប ៧ឆ្នាំដែលអ្នកទាំងពីរបានស្រលាញ់គ្នា។ អ្វីដែលភ្ញាក់ផ្អើលកាលពីព្រឹកមិញនេះលោក Mark Prin បានបង្ហោះរូបស្វីតជាមួយនឹង Kimberley ថែមទាំងសរសេរថា “Happy 7th anniversary my little Daisy”។
បន្ទាប់ពីបង្ហោះភ្លាម ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានខមិន និងសរសេរពាក្យជូនពរចំពោះគូស្នេហ៍យ៉ាងច្រើន។ មិនតែប៉ុណ្ណោះក៏ឃើញមានតារាល្បីៗជាច្រើនដូចជា Mew Nittha, Margie Rasri, Bow Benjawan, Taew Natapohn និង Yaya Urassaya ក៏បានខមិនអបអរសាទរចំពោះគូស្នេហ៍នេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖