អ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារ​​នៅឥណ្ឌា បានបន្តកើនឡើងដល់២០នាក់

//s9.kh1.co/44/44d45b72aa8fdc4ba16c74dff728bc9b4e1e0b51.jpg
សង្គម

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារ​​នៅ​ទីក្រុង Bhiwandi ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីក្រុងទីក្រុងម៉ុមបៃ បានបន្តកើនឡើងរហូតដល់ ២០នាក់ ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះនៅបន្តគាស់កកាយគំនរបាក់

ម៉ុមបៃ៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា​ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារ​​នៅ​ទីក្រុង Bhiwandi ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីក្រុងទីក្រុងម៉ុមបៃ បានបន្តកើនឡើងរហូតដល់ ២០នាក់ ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តគាស់កកាយគំនរបាក់បែករហូតដល់ថ្ងៃអង្គារនេះ ក្នុងគោលបំណងតាមស្វែងជនរងគ្រោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេតុការណ៍បាក់អគារបានកើតឡើងនៅកាលពីព្រឹកថ្ងៃច័ន្ទ
ហេតុការណ៍បាក់អគារបានកើតឡើងនៅកាលពីព្រឹកថ្ងៃច័ន្ទ

លោក Satya Pradhan ប្រធានកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបាន​លើកឡើងថា ការងារជួយសង្គ្រោះកំពុងត្រូវបានធ្វើឡើងក្នុងស្ថានភាពលំបាក​ ដោយសារអគារ​ស្ថិតនៅទីតាំង​ចង្អៀត ដែលបង្កជាការលំបាកសំរាប់យកគ្រឿងចក្រលើករបស់ធ្ងន់ៗចូល​ដល់កន្លែង។ ហេតុដូច្នេះហើយ​ក្រុមអ្នកជួយសង្គ្រោះ​ត្រូវគាស់យកកម្ទេចកម្ទីដោយដៃផ្ទាល់ ឬប្រើឧបករណ៍ជីកតូច​។

អ្នករស់រានមានជីវិត ២០នាក់ ត្រូវបានគេជួយសង្គ្រោះទាន់ពេល
អ្នករស់រានមានជីវិត ២០នាក់ ត្រូវបានគេជួយសង្គ្រោះទាន់ពេល

គេមិនទាន់ដឹងច្បាស់​ពីមូលហេតុ​ ដែលបណ្តាលឱ្យអគារនេះបាក់រលំនៅឡើយទេ។ ប៉ុន្តែគ្រោះមហន្តរាយបែបនេះ គឺតែងកើតមានជាញឹកញាប់ជាពិសេស​នៅរដូវភ្លៀង​ធ្លាក់ ដោយសារតែសំណង់ទាំងនោះចាស់ទ្រុតទ្រោម ហើយ​សំណង់ទៀតសោធន៍ក៏ត្រូវបានសាងសង់ឡើង ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះដែរ។

ក្រុមអ្នកជំនាញកំពុងស្វែងរកអ្នកជាប់ក្រោមគំនរបាក់បែក
ក្រុមអ្នកជំនាញកំពុងស្វែងរកអ្នកជាប់ក្រោមគំនរបាក់បែក

គួរជម្រាបដែរថា កាលពីខែមុនក៏មានករណីបាក់រលំអគារដូចគ្នានេះដែរ កើតឡើង​នៅក្នុងទីក្រុងឧស្សាហកម្ម Mahad ចម្ងាយ ១៦៥គីឡូម៉ែត្រ ភាគ​ខាងត្បូងនៃទីក្រុងម៉ុមបៃ ដែលបណ្តាលឱ្យប្រមាណ ១២នាក់ ត្រូវស្លាប់បាត់បង់ជីវិត៕

ក្រុមអ្នកជួយសង្គ្រោះ​ត្រូវគាស់យកកម្ទេចកម្ទីដោយដៃផ្ទាល់ ឬប្រើឧបករណ៍ជីកតូច​
ក្រុមអ្នកជួយសង្គ្រោះ​ត្រូវគាស់យកកម្ទេចកម្ទីដោយដៃផ្ទាល់ ឬប្រើឧបករណ៍ជីកតូច​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T