ភ្នំពេញ៖ ស្របពេលនៃការប្រឆាំងនៃការរីករាលដាលនៃជំងឹកូវីត១៩ កិច្ចប្រជុំកំពូលទីក្រុងអនាគតនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូនៅទីក្រុងហុងកុង និងថ្ងៃទី២១ ដល់ទី២៣ នៅទីក្រុងហាងចូវ។

កិច្ចប្រជុំប្រចាំឆ្នាំ នៃកិច្ចប្រជុំកំពូលទីក្រុងអនាគតឆ្នាំ ២០២០ (Future City Summit Annual Meet 2020) កំពុងអំពាវនាវឱ្យមានការដាក់បញ្ចូលគម្រោងបច្ចេកវិទ្យាទីក្រុង និងគោរពអញ្ជើញមេដឹកនាំវ័យក្មេង ស្ថាប័នពាក់ព័ន្ធនានា ដែលមានចំណាប់អារម្មណ៍ដើម្បីចុះឈ្មោះអបអរ និងរួមគ្នាបង្កើតទំព័រថ្មីនៃគុណតម្លៃសម្រាប់ទីក្រុង ដែលកំពុងលេចធ្លោនៅអាស៊ី និងអាហ្វ្រិក​ដែលទទួលបានការចូលរួមឧបត្ថម្ភដូចជា InvestHK , ទីភ្នាក់ងារលើកកម្ពស់ការវិនិយោគរបស់រដ្ឋាភិបាលហុងកុង, និង Venturous Group ដែលជាក្រុមវិនិយោគបច្ចេកវិទ្យាទីក្រុងវៃឆ្លាតទំនើបឈានមុខគេមកពីប្រទេសចិនដីគោក និងហុងកុង។

កិច្ចប្រជុំកំពូលទីក្រុងអនាគត ប្រចាំឆ្នាំ២០២០

កិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំ២០២០ ដែលនឹងមកដល់នាពេលខាងមុខ​ ព្រឹត្តិការណ៍នេះដែរ មានការរួមសហការជាមួយទីក្រុងហុងកុង និង​ប្រទេសចិនដីគោ​ក, Global Solution Festival, Dream Impact ​​​​​​​, ក្រុម​អាហារូបករណ៍ហុងកុង សម្រាប់សមាគមនិស្សិតអាហារូបករណ៍ឆ្នើម និងសហគមន៍ប្រជុំសហគ្រិនសង្គម។

តាមរបៀបវារៈនៃការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីត១៩  កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញនៅទីក្រុងហុងកុង (Cyberport Hong Kong)  និងនៅទីក្រុងហាងចូវ (ប្រជុំដោយផ្ទាល់តាមលក្ខណៈទ្រង់ទ្រាយតូច) ដែលគាំទ្រដោយប្រព័ន្ធអេកូអាលីបាបាគ្រុប។

កិច្ចពិភាក្សាសម្រាប់បណ្តាញទីក្រុងដែលកំពុងរីកចម្រើននាពេលអនាគតក្នុងព្រឹត្តិការណ៍ FCS​​201

ឆ្នាំនេះ កិច្ចប្រជុំកំពូលនឹងលើកយករបៀបវារៈនៃការងើបឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងីកូវីត១៩ ដោយមានវត្តមានចូលរួមពីសហគ្រិន​បច្ចេកវិទ្យាឆ្នើមចំនួន៣០០នាក់ រួមទាំងអ្នករៀបចំផែនការទីក្រុង អ្នកធ្វើគោលនយោបាយសាធារណៈដ៏ល្បីៗ អ្នកវិនិយោគដែលមានឥទ្ធិពល  និងបញ្ញវ័ន្តជាច្រើនរូបផ្សេងៗទៀតផងដែរ។

កិច្ចប្រជុំកំពូលនេះរំពឹងថា នឹងមានការចូលរួមពីសំណាក់ប្រតិភូ មកពីបណ្តាប្រទេសចំនួន ៣៥ ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្រ្វិក ដែលមកពីអង្គការស្ថាប័ននានា មានដូចជា Harvard Graduate School of Design​, Chicago Booth Business School, KPMG, ធនាគារពិភពលោក IFC , កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ​​និងបណ្តាញជំនាញផ្សេងទៀត។

ការចូលរួមព្រឹត្តិការណ៍ FCS 2019 នៅទីក្រុងហុងកុង និងសិនចិនរបស់កញ្ញា​ ចាន់ពេជ្រម៉ូនីកា

កញ្ញា ​ចាន់ ពេជ្រម៉ូនីកា ដែលជាដៃគូទីក្រុងប្រចាំប្រទេសកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលទីក្រុងអនាគត ​ កញ្ញាត្រូវបានបំផុសគំនិត ដើម្បីឲ្យក្លាយជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា និងបន្តបង្កើនសមត្ថភាពរបស់កញ្ញា។ បន្ទាប់ពីកិច្ចប្រជុំកំពូល កញ្ញាបានពង្រឹងតួនាទីដឹកនាំរបស់កញ្ញានៅក្នុងប្រទេសកម្ពុជា និងអាស៊ី និងលើកយកបញ្ហានានាមកនិយាយ ដូចជា ក្នុងនាមជាប្រតិភូនៅក្នុងសន្និសីទអង្គការសហប្រជាជាតិគំរូ នៅឯការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងការិយាល័យកណ្តាលក្នុងទីក្រុងញូវយ៉ក។

កញ្ញាត្រូវបានទទួលរង្វាន់ជ័យលាភីថ្នាក់ជាតិ នៅក្នុងការប្រកួតប្រជែងពាណិជ្ជកម្មអេឡិចត្រូនិចសកលអាលីបាបា និងការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន។ បច្ចុប្បន្ននេះ កញ្ញាបានហ្វឹកហាត់នៅក្រុមហ៊ុនវិនិយោគដោយផ្តោតលើតំបន់មេគង្គក្រោម និងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ កញ្ញាមានភាពជឿជាក់ថាការបន្ត​ដំណើរជាមួយនឹងកិច្ចប្រជុំកំពូលទីក្រុងអនាគតរបស់កញ្ញា​​​ ​​​នីងបន្តឲ្យកញ្ញាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីលើកកំពស់សកម្មភាពរួមគ្នា រវាងវិស័យរដ្ឋ និងឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងីកូវីត១៩ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីជំរុញពន្លឿនកំណើនទីផ្សារកម្ពុជាឲ្យកាន់តែរីកចម្រើន។​​

កិច្ចប្រជុំកំពូលទីក្រុងអនាគត  ប្រចាំឆ្នាំ២០២០

នៅក្នុងឆ្នាំនៃគំរប់ខួបនេះ យើង​​​​​សូមអញ្ជើញអ្នកជាភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍មួយនេះ ដើម្បីពិភាក្សាស្វែងរក និងបង្កើតវឌ្ឍនភាពដ៏មានសក្តានុពល ទីក្រុងដ៏អស្ចារ្យនាពេលអនាគត និងសហគ្រិនភាពដ៍ឆ្លាតវៃ នៅក្នុងបរិបទនៃប្រទេសកម្ពុជាប្រទេសអច្ឆរិយៈ។

សូមរង់ចាំតាមដានជាមួយយើងនៅក្នុងទំព័រព្រឹត្តិការណ៍ដ៍អស្ចារ្យ​នេះ  កិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំ ២០២០។ សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះនឹងមាននៅចុងខែកញ្ញាឆាប់ៗនេះ៕ 

- Official Summit Pagewww.futurecitysummit.org
- Facebook Event Page : https://www.facebook.com/events/1540143316158448 

- LinkedIn Event Page: https://www.linkedin.com/events/futurecitysummitannualmeet2020/
- Invest Hong Kong(Startmeup) Event Page(HK Government Agency Promotion Page) https://www.startmeup.hk/event/future-city-summit-annual-meet-2020-hong-kong-session/

វីដេអូ

សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]