ម៉ាក់ៗកូនពីរ Linda Chung បញ្ចេញមិនណយទេ ឲ្យក្រមុំៗសុំចាញ់

//s9.kh1.co/0d/0d98b8a471d14af51f495cb53fb5f98ab7188f0d.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Linda Chung បានទាក់ទាញការចាប់អារម្មណ៍នៅពេលបង្ហោះរូបថតឈុតប៊ីគីនីដ៏សែនសិចស៊ី មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានគេសរសើរថាមានរាងកាយស្តង់ដារមួយនៅវ័យ ៣៦ ឆ្នាំ។

ហុងកុង៖ អ្នកតាមដាន ឬស្នេហាស្នេហាវីស័យកុនប៉ុស្តិ៍ទូរទស្សនិ៍ TVB ក៏ដូចជារឿងហុងកុង ប្រាកជាជ្រាបច្បាស់ និងស្គាល់តារាសម្តែងស្រីដ៏មានប្រជាប្រិយ Linda Chung ដែលទទួលបានការកោតសរសើរពីសំណាក់ ទស្សនិកជន មិនថាសម្រស់ ឬសមត្ថភាពក្នុងការសម្តែងរឿងភាគជាច្រើន ក្នុងអាជីពជាសម្តែងរបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ អ្នកម៉ាក់កូនពីរមួយរូបនេះ បានការសរសើរមិនដាច់មិនដាច់ពីមាត់ ពោលគឺថា តារាស្រីរូបនេះ​បានបង្ហោះ និងបានចែករំលែករូបថតប្រចាំថ្ងៃនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ជាមួយសម្រស់ស្រស់ស្អាតបង្ហាញពីរាងកាយស្តង់ដាររបស់នាងនៅក្នុងឈុតប៊ីគីនីពណ៌ទឹកក្រូច យ៉ាងទាក់ទាញ។

ជាក់ស្តែង ទោះបីសម្រាលកូនពីរដងហើយក្តី ក៏តារាស្រីរូបនេះ នៅតែរក្សាបាននូវរាងកាយស្តង់ដារដូចក្មេងជំទង់ នៅតែមានភាពស្រស់ស្អាតដដែល មិនថាមុខមាត់ ឬ រូបរាងកាយនោះទេ គឺអាចនិយាយបានថា នាងមើលទៅមានភាពក្មេងជាងវ័យ ពិតជាស្រស់ស្អាតខ្លាំងណាស់។

ទោះជាយ៉ាងណាក្តី ក្នុងវ័យ ៣៦ ឆ្នាំ Linda Chung បានផ្អាកអាជីពតារាសម្តែងរាប់ឆ្នាំក្តី ក៏តារាស្រីរូបនេះនៅតែរក្សារាងស្លីមដដែល ថ្វីត្បិតជាមានរាងតូចស្រឡូនក៏ដោយ ក៏តារាស្រីរូបនេះកម្រស្លៀកសំលៀកបំពាក់បង្ហាញរាងរបស់នាងលើបណ្តាញសង្គមផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Linda Chung
Linda Chung
Linda Chung
Linda Chung
Linda Chung
Linda Chung
Linda Chung
Linda Chung
Linda Chung
Linda Chung
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T