ញូដេលី៖ មេបញ្ជាការកងយោធាឥណ្ឌាម្នាក់បានប្រាប់សារព័ត៌មាន AFP ​កាលពីថ្ងៃច័ន្ទ ទី២១ ខែកញ្ញាថា​ ឥណ្ឌាបានធ្វើតេស្តសមត្ថភាពហោះហើរនៃយន្តហោះចម្បាំងរ៉ាហ្វាល់ដែលទិញពីប្រទេសបារាំង នៅក្បែរតំបន់ព្រំដែនមានជម្លោះជាមួយប្រទេសចិន។

យន្តហោះចម្បាំង រ៉ាហ្វាល់

យន្តហោះចម្បាំងរ៉ាហ្វាល់ ៥គ្រឿងដំបូង ក្នុងចំណោមយន្តហោះទាំង ៣៦គ្រឿង​ ​​ដែលបារាំងបានបញ្ជូនដល់ទឹកដីប្រទេសឥណ្ឌា ត្រូវបាន​ដាក់ឱ្យដំណើរការជាផ្លូវការ​កាលពីថ្ងៃទី១០ ខែកញ្ញា។ ហើយស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Rajnath Singh ក៏បាន​លើកឡើងដែរថា យន្តហោះចម្បាំងទាំងនេះ គឺសារដ៏រឹងមាំមួយ ដើម្បីផ្ញើទៅកាន់សត្រូវរបស់​រដ្ឋធានីញូដេលី។

យន្តហោះចម្បាំង រ៉ាហ្វាល់ ត្រូវបាន​ដាក់ឱ្យដំណើរការជាផ្លូវការ​កាលពីថ្ងៃទី ១០ ខែកញ្

គួរឱ្យដឹងដែរថា សេចក្តីប្រកាសស្តីពី​ការហ្វឹកហាត់ហោះសាកល្បងនៃយន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងខណៈពេលដែលមេបញ្ជាការយោធា​ខាងភាគីឥណ្ឌានិងចិន បាននឹងធ្វើកិច្ចចរចាចុងក្រោយរបស់ពួកគេ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតាម​ព្រំដែនហិម៉ាឡៃ​ ដែលជាតំបន់មានជម្លោះ៕

ទិញយន្ដហោះចម្បាំងរ៉ាហ្វាល់ ចំនួន ៣៦គ្រឿង​ ក្នុងទំហំទឹកប្រាក់ ៩.៤ពាន់លានដុល្លារ  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]