ភ្នំពេញ៖ ក្រោយសម្រេចចិត្តផ្អាកក្នុងវិស័យសិល្បៈ អតីតពិធីករ វីជេ រតនា ក៏បានបើកនៅមុខជំនួញ ព្រមទាំងកសាងជីវិតគ្រួសារពោរពេញដោយសុភមង្គល លើសពីនេះទៅទៀត បន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំកន្លងមកនេះ លោកក៏មានកូនប្រុស ២នាក់ ហើយពេលនេះ ភរិយាតារាប្រុសរូបនេះ ក៏កំពុងពរពោះកូនទី៣ជិតដល់ថ្ងៃសម្រាលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបី រៀបការច្រើនឆ្នាំ ជិតមានកូនដល់ទៅ ៣នាក់ក៏ពិតមែន តែយើងសង្កេតឃើញ តារារូបនេះ តែងតែយកចិត្តទុកដាក់ និងមើលថែភរិយា ព្រមទាំងកូនៗបានយ៉ាងល្អថែមទៀតផង។ ក្នុងនោះដែរ ខណៈពេល ប្រពន្ធពរពោះកូនទី៣ លោកក៏បានបង្ហាញនៅក្ដីបារម្ភ និងការថ្នាក់ថ្នម ហើយតែងតែនាំភរិយាដើរលំហែកាយ បន្ធូអារម្មណ៍ បន្ទាប់ពីហត់នឿយនឹងការងារលក់អនឡាញផងដែរ។ តែអ្វីដែលយើងចាប់អារម្មណ៍នោះ មុននេះបន្តិច វីជេ រតនា បានបង្ហោះសារបារម្ភពីសុខភាពប្រពន្ធ ព្រមទាំងនិយាយទាំងក្ដុកក្ដួលយ៉ាងដូច្នេះថា៖
ជាក់ស្ដែង បន្ទាប់ពីអ្នកគាំទ្របានឃើញរូបភាព និងសារ វីជេ រតនា បង្ហោះរួចមក ពួកគេបាននិយាយក្យជូនពរដល់ភរិយាលោកឲ្យឆាប់ជា និងមានកម្លាំងដើម្បីសម្រាលកូនទី៣ដោយជោគជ័យផងដែរ។ ដោយឡែក ដូចទស្សនិកជនជាច្រើនបានដឹងរួចមកហើយថា អតីតពិធីកររូបនេះ តែងតែទទួលបានការសរសើរពីមហាជន ដែលជាស្វាមីល្អមួយរូប ចេះយកចិត្តទុកដាក់លើភរិយា និងផ្ដល់បេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ។
សូមទស្សនារូបភាពខាងក្រោម៖