អាណិតប្រពន្ធពេក ជិតដល់ថ្ងៃសម្រាល ភរិយាវីជេ រតនា សុខភាពខ្សោយទៅៗ ស្រាប់តែលោកនិយាយថា...

//s9.kh1.co/cd/cd06440509f788c981971d0273fd846e11390f33.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើទោះបី ពេលនេះ វីជេ រតនា ជិតមានកូន៣ទៅហើយក៏ពិតមែន តែលោកនៅតែបង្ហាញនៅក្ដីស្រលាញ់ចំពោះភរិយា ជាពិសេស ខណៈពេលប្រពន្ធកំពុងខ្សោយសុខភាពយ៉ាងដូច្នេះ។

ភ្នំពេញ៖ ក្រោយសម្រេចចិត្តផ្អាកក្នុងវិស័យសិល្បៈ អតីតពិធីករ វីជេ រតនា ក៏បានបើកនៅមុខជំនួញ ព្រមទាំងកសាងជីវិតគ្រួសារពោរពេញដោយសុភមង្គល លើសពីនេះទៅទៀត បន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំកន្លងមកនេះ លោកក៏មានកូនប្រុស ២នាក់ ហើយពេលនេះ ភរិយាតារាប្រុសរូបនេះ ក៏កំពុងពរពោះកូនទី៣ជិតដល់ថ្ងៃសម្រាលផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី រៀបការច្រើនឆ្នាំ ជិតមានកូនដល់ទៅ ៣នាក់ក៏ពិតមែន តែយើងសង្កេតឃើញ តារារូបនេះ តែងតែយកចិត្តទុកដាក់ និងមើលថែភរិយា ព្រមទាំងកូនៗបានយ៉ាងល្អថែមទៀតផង។ ក្នុងនោះដែរ ខណៈពេល ប្រពន្ធពរពោះកូនទី៣ លោកក៏បានបង្ហាញនៅក្ដីបារម្ភ និងការថ្នាក់ថ្នម ហើយតែងតែនាំភរិយាដើរលំហែកាយ បន្ធូអារម្មណ៍ បន្ទាប់ពីហត់នឿយនឹងការងារលក់អនឡាញផងដែរ។ តែអ្វីដែលយើងចាប់អារម្មណ៍នោះ មុននេះបន្តិច វីជេ រតនា បានបង្ហោះសារបារម្ភពីសុខភាពប្រពន្ធ ព្រមទាំងនិយាយទាំងក្ដុកក្ដួលយ៉ាងដូច្នេះថា៖ 

កាន់តែ​ជិតគ្រប់​ខែ​ សុខភាព​ប្រពន្ធខ្ញុំកាន់​តែ​ខ្សោយ​ អាណិត​ណាស់​អូន​ ប្រពន្ធបងអេីយ​ តេីបង​ អាចជួយអ្វីអូន​បាន​ ក្រៅពី​ច្របាច់​ដៃ​ ជេីង​ និងឈ្លី​ចង្កេះ​ឲ្យអូន​? ពិបាកគ្រប់​សព្វ​បែបយ៉ាង​តាំង​ពី​ ងេីប​ ដេីរ​ អង្គុយ​ ឈរ​ ញ៉ាំ និងគេង​ ហេតុអ្វី​មនុស្ស​ស្រី​លះបង់ច្រេីន​ម្ល៉េះ មិនឲ្យបង​ជាអ្នក​ឈឺ​ជំនួសអូន​។ ទ្រាំបន្តិចទៅណា​អូន​ នៅសល់​តែ ១៦ថ្ងៃទៀតទេ​ អូន​​ បាន​ជួប​កូន​ហេីយ​ ស៊ូៗ​អូន​សម្លាញ់​ សូមបួង​សួង​ វត្ថុ​ ស័ក្ដិសិទ្ធិ​ ក្នុងលោក​ជួយ​ថែរក្សា​ភរិយា​របស់ខ្ញុំ​ផង។

សម្ដី វីជេ រតនា

ជាក់ស្ដែង បន្ទាប់ពីអ្នកគាំទ្របានឃើញរូបភាព និងសារ វីជេ រតនា បង្ហោះរួចមក ពួកគេបាននិយាយក្យជូនពរដល់ភរិយាលោកឲ្យឆាប់ជា និងមានកម្លាំងដើម្បីសម្រាលកូនទី៣ដោយជោគជ័យផងដែរ។ ដោយឡែក ដូចទស្សនិកជនជាច្រើនបានដឹងរួចមកហើយថា អតីតពិធីកររូបនេះ តែងតែទទួលបានការសរសើរពីមហាជន ដែលជាស្វាមីល្អមួយរូប ចេះយកចិត្តទុកដាក់លើភរិយា និងផ្ដល់បេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ។ 

សូមទស្សនារូបភាពខាងក្រោម៖​

វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា ជាមួយភរិយា និងកូនៗ
វីជេ រតនា ជាមួយភរិយា និងកូនៗ
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
សារ និងរូបភាព វីជេ រតនា បង្ហោះ
សារ និងរូបភាព វីជេ រតនា បង្ហោះ
វីជេ រតនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T