ទារកអាយុ៦ខែ បានក្លាយជាមនុស្សវ័យក្មេងជាងគេ ដែលជិះស្គីលើទឹក (មានវីដេអូ)

//s9.kh1.co/69/69b95f6b49ac71163759bf71c3cafa2a1c3119cf.jpg
សង្គម

 ២២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទារកម្នាក់ ​មានអាយុ៦ខែ និង៤ថ្ងៃ រស់នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក បានបំបែកឯតទគ្គកម្មពិភពលោក ជាមនុស្សវ័យក្មេងបំផុត ដែលជិះស្គីលើទឹក។

អាមេរិក៖ ទារកម្នាក់ ​មានអាយុ៦ខែ និង៤ថ្ងៃ រស់នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក បានបំបែកឯតទគ្គកម្មពិភពលោក ជាមនុស្សវ័យក្មេងបំផុត ដែលជិះស្គីលើទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីប ដែលល្បីល្បាញលើបណ្ដាញសង្គម បានបង្ហាញភាពក្លាហានរបស់ទារកឈ្មោះ Rich Humphreys  នៅពេលរូបគេកំពុងឈរនៅលើក្ដារស្គីតែម្នាក់ឯង​ ហើយដៃទាំងសងខាងចាប់កាន់របារដែកយ៉ាងជាប់ ខណៈពេលទូកកំពុងបើកទៅមុខ ដែលស្ថិតនៅក្នុងបឹង Powell

វីដេអូឃ្លីបនេះ ត្រូវបានឪពុកម្ដាយរបស់ Humphreys គឺលោក Casey និងអ្នកស្រី Mindi ថតបង្ហោះទៅលើគណនីអុីនស្ដារក្រាមភ្លាមៗ អមនឹងចំណងជើងថា «ខ្ញុំបានជិះស្គីទឹកសម្រាប់ខួបកំណើតអាយុ៦ខែ របស់ខ្ញុំ» ដោយមានអ្នកចុចចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះបានបញ្ចេញមតិ ដោយលើកឡើងថា វាពិតជាអស្ចារ្យណាស់ ដែលទារកអាយុទើបតែ៦ខែ អាចជិះស្គីលើទឹកបាន តែក៏អាចមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។

សូមបញ្ជាក់ថា បើយោងតាមសារព័ត៌មាន ABC News  កំណត់ត្រាពិភពលោកក្រៅផ្លូវការពីមុនសម្រាប់អ្នកជិះស្គីលើទឹកវ័យក្មេងជាងគេ គឺបានទៅលើទារកឈ្មោះថា Auburn Absher ដែលមានអាយុ ៦ខែ និង ១០ថ្ងៃ នៅពេលទៅជិះស្គីលើទឹកជាមួយឲ្យឪពុកម្ដាយរបស់គេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទារក Rich Humphreys  ពេលជិះស្គី
ទារក Rich Humphreys  ពេលជិះស្គី
ទារក Rich Humphreys  ពេលជិះស្គី
ទារក Rich Humphreys ពេលជិះស្គី
ឪពុកម្ដាយរបស់  Rich Humphreys
ឪពុកម្ដាយរបស់  Rich Humphreys
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T