បុរសម្នាក់ ប្រើសញ្ញាបត្រវេជ្ជសាស្រ្ដក្លែងក្លាយ ហើយបន្លំខ្លួនធ្វើជាគ្រូពេទ្យអស់រយៈពេលជិត៤ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន

//s9.kh1.co/a7/a7bede5573c90a8a70bfa83ded47faf637f84365.jpg
សង្គម

 ២២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវប៉ូលិសក្នុងទីក្រុង Hyderabad ធ្វើការឃាត់ខ្លួនខណៈពេលកំពុងធ្វើការ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយរកឃើញថា អ្វីៗទាំងអស់សូម្បីតែ ឈ្មោះ កម្រិតអប់រំ និងបទពិសោធន៍ការងារ គឺសុទ្ធតែក្លែងក្លាយ ហើយបានបម្រើការជាគ្រូពេទ្យអស់រយៈពេលជិត ៤ឆ្នាំទៀតផង

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវប៉ូលិសក្នុងទីក្រុង Hyderabad ធ្វើការឃាត់ខ្លួនខណៈពេលកំពុងធ្វើការ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយរកឃើញថា អ្វីៗទាំងអស់សូម្បីតែ ឈ្មោះ កម្រិតអប់រំ និងបទពិសោធន៍ការងារ គឺសុទ្ធតែក្លែងក្លាយ ហើយបានបម្រើការជាគ្រូពេទ្យអស់រយៈពេលជិត ៤ឆ្នាំទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសកំឡុងពេលប្រទេសឥណ្ឌាចាក់សោ ដើម្បីពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានប៉ូលិសចាប់ខ្លួន តាមបណ្ដឹងរបស់ប្រពន្ធទីពីររបស់គាត់។ បន្ទាប់ពីឃាត់ខ្លួន ប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាអ្វីៗទាំងអស់គឺសុទ្ធតែរបស់ក្លែងក្លាយ ដោយប្រើឈ្មោះជាវេជ្ជបណ្ឌិតថា YS Teja ខណៈដែលមានឈ្មោះពិតថា Veeragandham Teja។ លោក Teja បានអះអាងថាខ្លួនមានអាយុ២៣ឆ្នាំ និងបានធ្វើការ​យ៉ាងហោចណាស់ នៅមន្ទីរពេទ្យឯកជនចំនួន១៦ ដោយប្រើប្រាស់សញ្ញាបត្រវេជ្ជសាស្រ្ដក្លែងក្លាយ ព្រោះឈប់រៀនតាំងពីថ្នាក់ទី៥មកម្ល៉េះ។

ប្រភពដដែលបានបន្ដទៀតថា លោក Teja បានរត់ចេញពីផ្ទះរបស់គាត់ក្នុងឆ្នាំ២០០៥ ហើយប្រកប.របរ.រកស៊ី ដោយលក់អាហារសម្រន់តាមរថភ្លើង។ ក្រោយមកក៏បានជួបនឹងគ្រូពេទ្យម្នាក់ ឈ្មោះថា YS Purushottam ដែលជាអ្នកជួយគាត់ក្នុងការងារ។

លុះដល់ឆ្នាំ២០១២ លោក Teja ​​​​បានប្រើនាមត្រកូលថា YS របស់លោក YS Purushottam  ហើយបានធ្វើសញ្ញាបត្រអប់រំក្លែងក្លាយមួយចំនួន ដូចជាសញ្ញាបត្រវេជ្ជសាស្រ្ដ ព្រមទាំងបញ្ជាក់ពីការរៀនសូត្រ និងការហ្វឹកហាត់ការងារនៅតាមវិទ្យាស្ថានវេជ្ជសាស្ត្រជាច្រើនកន្លែងទៀតផង។ លោកបានផ្លាស់មកទីក្រុង  Hyderabad និងធ្វើការក្នុងមន្ទីរពេទ្យនៅទីនោះរហូតដល់ខែកុម្ភះ ឆ្នាំ២០២០ ដោយប្រើប្រាស់សញ្ញាបត្រ MBBS ក្លែងក្លាយ។  

យ៉ាងណាមិញ បើតាមការឲ្យដឹងពីប៉ូលិស នេះមិនមែនជាលើកទីមួយដែលត្រូវចាប់ខ្លួននោះទេ ដោយក្នុងឆ្នាំ ២០១៦ លោក Teja ធ្លាប់ត្រូវបានចាប់ខ្លួនម្ដង ខណៈពេលដែលក្លែងខ្លួនជាមន្ដ្រីប៉ូលិស IPS និងប្រើប្រាស់យានយន្ដផ្លូវការ ហើយអះអាងថាជាកូនប្រុសរបស់មន្ដ្រីប៉ូលិស IPS ជាន់ខ្ពស់ម្នាក់ទៀតផង៕

លោក Teja
លោក Teja
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T