តោះមកមើលសកម្មភាពបើកបរសាកល្បងរថយន្ត Ford Ecosport នៅលើទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ទំាងអស់គ្នា (មានវីដេអូ)

//s9.kh1.co/3f/3f14d562fce31053e374488c5dcde48574b075ad.jpg
សង្គម

 ២២-កញ្ញា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានរៀបចំកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ
ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport

កម្មវិធីនេះ បើកទទួលស្វាគមន៍សាធារណៈជនចូលរួមដោយសេរី និងទទួលបានការញុំាអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមបើកបរសាកល្បងថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖

•        ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ

•        ទទួលបានបទពិសោធន៍នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ជាមួយអ្នកជំនាញ ឯកទេសរបស់ ក្រុមហ៊ុន Ford

•        យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត

•        យល់ដឹងអំពីបច្ចេកទេសនៃការថែទាំយានយន្ត

•        យល់ដឹងអំពីបច្ចេកវិទ្យា និងអត្ថប្រយោជន៍នៃរថយន្ត Ford Ecosport

  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport

កម្មវិធីនេះបែងចែកជា២វគ្គ គឺជាដំបូង មុនពេលបើកបរសាកល្បងអ្នកបើកបរទំាងអស់ ត្រូវបានទទូលការបណ្តុះបណ្តាលផ្នែកទ្រឹស្តីយ៉ាងម៉ត់ចត់ ពីអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ហ្វដ

  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport

 បន្ទាប់មកទទួលបានការបង្ហាត់បង្ហាញ និងបានអនុវត្តន៍ផ្ទាល់ផ្នែកដៃចង្កូតនៅទីលានដែលទាក់ទងទៅនឹង ការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS​ EBD ប្រព័ន្ធទប់លំនឹងសម្រាប់បើកបរលើផ្លូវកោង ឬផ្លូវរអិល និងបញ្ចៀសការក្រឡាប់ ESP ជាដើម។ អ្នកបើកបរទំាងអស់ទទួលបានការបើកបរសាកល្បងស្របទៅតាមស្តង់ដារបច្ចេកទេស និង​ទទួលបានបទពិសោធន៍ពិតនៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស។

  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport

ក្នុងកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport នេះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត​ ម៉ុង ឫទ្ធី​ និងលោកជំទាវ ផងដែរ។

វត្តមាន ឯកឧត្តមបណ្ឌិត​ ម៉ុង ឫទ្ធី​ និងលោកជំទាវ  នៅក្នុងកម្មវិធី
វត្តមាន ឯកឧត្តមបណ្ឌិត​ ម៉ុង ឫទ្ធី​ និងលោកជំទាវ  នៅក្នុងកម្មវិធី

លើសពីនេះទៅទៀត ភ្ញៀវដែលអញ្ជើញចូលរួម ក៏បានទស្សនាសកម្មភាពបើកបររថយន្តនៅលើទីលានប្រណាំង  ទទួលទានអាហារសម្រន់រួមទាំងភេសជ្ជៈ​ និងការដាក់តំាងបង្ហាញនូវរថយន្ត​ Ford Ecosport ថ្មីទាំង ៧ពណ៌រួមមាន ស​ ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទំាងទទួលបានការប្រឹក្សាយោបល់អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរយានយាន្ត យ៉ាម៉ាម៉ូតូនេះផ្ទាល់តែម្តង។​

  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport

កម្មវិធីនេះ ​មិនមែនត្រឹមតែជាកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឱកាសល្អមួយក្នុងការរៀនបន្ថែមទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍បើកបរផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ តោះអញ្ចឹងសូមអញ្ជើញទស្សនានូវបណ្តុំរូបភាព និងវីដេអូនៃកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport ទំាងអស់គ្នា៕ 

  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
  កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T