អ៊ីរ៉ង់អាចនឹងមានអាវុធនុយក្លេអ៊ែរនៅចុងឆ្នាំនេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង

//s9.kh1.co/02/020add0c7573e68f5143f46d84d54ff6540a716a.jpg
សង្គម

 ២២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែល​សុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាច​នឹង​មានអាវុធនុយក្លេអ៊ែរនៅចុងឆ្នាំនេះ

តេហេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែល​សុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាច​នឹង​មានអាវុធនុយក្លេអ៊ែរនៅចុងឆ្នាំនេះ ហើយថាប្រទេសនេះក៏បានបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយជាមួយកូរ៉េខាងជើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រី​​អាមេរិកខាងលើបានអះអាងទៀតថា បច្ចុប្បន្នប្រទេសអ៊ីរ៉ង់កំពុងធ្វើសកម្មភាពគ្រប់បែបយ៉ាង​​ ក្នុងគោលបំណងវិលត្រឡប់​មករកការធ្វើអាជីវកម្មលក់អាវុធវិញ។ ដូច្នេះដើម្បីជាឆ្លើយតប រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ​បានដាក់ចេញនូវទណ្ឌកម្មថ្មីៗ​កាលពីថ្ងៃច័ន្ទ ដោយផ្តោតលើបុគ្គលនិងអង្គភាពជាង២០ ដែលពាក់ព័ន្ធនឹងរឿងនុយក្លេអ៊ែរ ​ក៏ដូចជាកម្មវិធីផលិតមីស៊ីល រួមទាំងគ្រឿងសព្វាវុធផ្សេងទៀតជាមួយប្រទេសអ៊ីរ៉ង់។

គួរជម្រាបដែរថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើយុទ្ធនាការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលតេហេរ៉ង់ជាយូរមកហើយ ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់ប្រទេសអ៊ីរ៉ង់។ បន្ថែមពីនេះ ក្រសួងការបរទេសលោក Mike Pompeo ក៏បាន​លើកឡើងដែរថា ​សហរដ្ឋអាមេរិកនឹងមិនមានការស្ទាក់ស្ទើរ ក្នុងការដាក់ទណ្ឌកម្មលើប្រទេស ដែលប្រឆាំងនឹងពួកគេនោះទេ៕

ទណ្ឌកម្មរបស់អាមេរិក​​ ក៏នឹងធ្វើចំពោះប្រទេសដែលទិញឬលក់អាវុធទៅឱ្យអ៊ីរ៉ង់​ដែរ
ទណ្ឌកម្មរបស់អាមេរិក​​ ក៏នឹងធ្វើចំពោះប្រទេសដែលទិញឬលក់អាវុធទៅឱ្យអ៊ីរ៉ង់​ដែរ
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T