យ៉ាងហោចណាស់ត្រីបាឡែន៩០ក្បាលបានស្លាប់ និងរាប់រយក្បាលទៀតកឿងនៅឆ្នេរសមុទ្រ យ៉ាងអាថ៌កំបាំង

//s9.kh1.co/f5/f59e196543d8b82a03cebf1bc7a69954e78aae96.jpg
សង្គម

 ២២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គេមិនដឹងថា មានអ្វីដែលរុញច្រានត្រីទាំងនេះឲ្យមកកាន់ឆ្នេរនោះទេ។

អូស្ត្រាលី៖ យ៉ាងហោចណាស់មួយភាគបីនៃត្រីបាឡែនចំនួន២៧០ក្បាល ដែលកឿងនៅឆ្នេរសមុទ្រ Tasmania របស់អូស្ត្រាលីបានស្លាប់ ហើយចំនួនសត្វនៅសល់ត្រូវបានគេភ័យខ្លាចថានឹងស្លាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជាប់កឿងចំនួនយ៉ាងច្រើនបែបនេះនៅឆ្នេរខាងលិចនៃកោះ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ។ ក្រុមជីវវិទូផ្នែកសមុទ្រកំពុងខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះត្រីបាឡែនដែលនៅសេសសល់ ក្នុងប្រតិបត្តិការដែលពិបាកនិងប្រើពេលច្រើនថ្ងៃ។

គេមិនដឹងថា មានអ្វីដែលរុញច្រានត្រីទាំងនេះឲ្យមកកាន់ឆ្នេរនោះទេ។ ត្រីជាប់គាំងនៅឆ្នេរខ្សាច់គឺជារឿងធម្មតានៅក្នុងតំបន់ ប៉ុន្តែចំនួនដ៏ធំបែបនេះមិនធ្លាប់ត្រូវបានគេមើលឃើញទេ​ តាំងពីឆ្នាំ២០០៩។

ក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ កាលពីល្ងាចថ្ងៃចន្ទ ដោយរកឃើញសត្វរាប់រយក្បាលទៀត ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដែលត្រូវបានគេប្រទះឃើញពីលើអាកាស។ ការជួយសង្គ្រោះជំហានដំបូងនឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារនេះ ប៉ុន្តែក៏មានបញ្ហាក្នុងការចូលទៅដល់ត្រីមួយចំនួនធំ៕

https://s9.kh1.co/__image/w=650,h=487,q=100/af/af5fc1515aadfb90e87fa45844490e296c343138.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9e/9e4b7b2b107ff5a0a8a928db8bce0be519e0dc1d.jpg
https://s9.kh1.co/__image/w=650,h=366,q=100/19/1949246cc6f152f5d7073af38b202a72ecf25e01.jpg
https://s9.kh1.co/__image/w=650,h=434,q=100/68/685bf80fdec48349be4b5a26a80476d96f7cf197.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e2/e28691a41cfc01339795f12a2b3532809824cd47.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T