កម្មវិធី MAMA ឆ្នាំ ២០២០នេះ នឹងត្រូវប្រារព្ធធ្វើនៅប្រទេសកូរ៉េជាលើកដំបូង និងមានការចូលរួមពីក្រុមល្បីមួយនេះទៀត

//s9.kh1.co/97/97e207949df5b1085660378dac760c909deddf18.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

MAMA ឆ្នាំ ២០២០ នឹងត្រូវប្រារព្ធធ្វើនៅប្រទេសកូរ៉េជាលើកដំបូង ដែលមានការចូលរួមពីក្រុម BTS

កូរ៉េខាងត្បូង៖ កម្មវិធីប្រគល់ពានរង្វាន់តន្ត្រីអាស៊ី Mnet (MAMA) នឹងវិលត្រឡប់ទៅប្រទេសកូរ៉េជាលើកដំបូង។ តាមរបាយការណ៍ផ្តាច់មុខពី ilgan sport បានបង្ហាញថា ព្រឹត្តិការណ៍ដ៏ធំរបស់កម្មវិធី MAMA ក្នុងឆ្នាំ ២០២០ នេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ ខែធ្នូ នៅឯ CJ ENM ជាមាតិកាដ៏ធំលំដាប់ពិភពលោកក្នុងទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះផងដែរអ្នកគ្រប់គ្រងបាននិយាយថា៖ កម្មវិធី "MAMA (Mnet Asian Music Awards) នឹងត្រូវរៀបចំឡើងនៅប្រទេសកូរ៉េក្នុងឆ្នាំនេះ បន្ទាប់ពីធ្វើការពិចារណាលើស្ថានភាពជំងឺកូវីដ១៩។ "CJ ENM Content World មានទំហំ ២១៣,០០០ ម៉ែត្រការ៉េ ដែលនឹងត្រូវបើកនៅថ្ងៃទី ១ ខែធ្នូ ដោយសារបញ្ហាសុវត្ថិភាពជុំវិញការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណា និងគោលនយោបាយរបស់ទីក្រុងហុងកុងជុំវិញការចូលប្រទេសមួយនោះ វាមិនអាចទៅរួចទេក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅក្រៅប្រទេស។ វាក៏ពិបាកផងដែរក្នុងការស្វែងរកទីកន្លែងសមស្របមួយនៅប្រទេសកូរ៉េ ដូច្នេះវាត្រូវបានគេសម្រេចចិត្តជាយថាហេតុថាព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅ CJ ENM Content World ។"

CJ ENM Content World
CJ ENM Content World

 យ៉ាងណាមិញ គេក៏បានរាយការណ៍ថា BTS ក៏មានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។  ដោយការយកចិត្តទុកដាក់គេក៏គិតថា តើអ្នកណានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ធំមួយនេះ ខណៈដែល Park Go Gum កំពុងបម្រើជាកាតព្វកិច្ចយោធារបស់គាត់។ Park Bo Gum បានធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះតាំងពីឆ្នាំ ២០១៧មកម្ល៉េះ ។

ជាក់ស្តែង ចាប់តាំងពីពេលនោះមក CJ ENM បានបញ្ជាក់ថា ឆ្នាំ ២០២០ MAMA ពិតជាវិលត្រឡប់ទៅប្រទេសកូរ៉េវិញ ហើយនឹងត្រូវបានប្រារព្ធជាការប្រគំតន្រ្តី។ CJ ENM៖ "MAMA ឆ្នាំ ២០២០ នឹងប្រារព្ធធ្វើនៅថ្ងៃទី ៦ ធ្នូ នៅប្រទេសកូរ៉េ។ កម្មវិធី MAMA ដែលជាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីកំពូលៗ នៅអាស៊ីតែងតែមានការរីកចម្រើន ទោះបីមានការអភិវឌ្ឍគំនិតច្នៃប្រឌិតក៏ដោយ យើងគិតថាឆ្នាំនេះនឹងនាំមកនូវឱកាសថ្មីផងដែរ។ ផ្អែកលើបច្ចេកវិទ្យានិងចំណេះដឹងដែលយើងបានប្រមូលយើងនឹងរៀបចំតាមតំណាក់កាលដ៏ល្អបំផុតដើម្បីយើងអាចបញ្ចាំងជាមហោស្រពតន្រ្តីពិភពលោកដ៏ល្អបំផុតដែលជាឈ្មោះរបស់យើង៕"

ក្រុម BTS
ក្រុម BTS
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T