ភ្នំពេញ៖ កាលពីមួយម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុក ពិធីការិនី អ្នកនាង គង់ សុជាតិ បានបង្ហោះនូវរូបភាពជាច្រើន ដែលស្វាមីរបស់នាង លោកបង ជា វិបុល បានសម្រេចចិត្តបួស ចូលខ្លួន បម្រើក្នុងព្រះពុទ្ធសាសនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ មូលហេតុដែលលោកបង ជា វិបុល បានបួសជាព្រះសង្ឃ ក៏មិនទាន់មានអ្នកណាដឹងនៅឡើយថា បួសដើម្បីសងគុណឳពុកម្តាយ ឬក៏បួសជាព្រះសង្ឃតែម្តង គ្រាន់តែអ្នកនាង គង់ សុជាតិ បានសរសេរយ៉ាងដូច្នេះថា៖
សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា
យ៉ាងណាមិញ ចំពោះរយៈពេលដែលលោក បួសនេះផងដែរ អ្នកនាង គង់ សុជាតិ ក៏មិនទាន់ទម្លាយនោះដែរ ថាពេលណា លោកបង ជា វិបុល នឹងសឹកវិញ ឬបួសជាព្រះសង្ឃប៉ុន្មានវស្សានោះ៕







