ប្រទេសអ៊ូហ្គង់ដាចាប់បើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ និងព្រំដែនគោកសម្រាប់ភ្ញៀវទេសចរឡើងវិញហើយ

//s9.kh1.co/da/da81a5eca01e73cbbb67579bd77fba03df1679e1.jpg
សង្គម

 ២១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាកាសយានដ្ឋានអន្តរជាតិនិងព្រំដែនគោករបស់ប្រទេសអ៊ូហ្គង់ដាដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរនិងពលរដ្ឋរបស់ខ្លួនដែលបានជាប់គាំងនៅឯបរទេសក្នុងកំឡុងពេលមានជំងឺរាតត្បាត COVID-១៩

អ៊ូហ្គង់ដា៖ ប្រទេសអ៊ូហ្គង់ដាកាលពីថ្ងៃអាទិត្យបានបើកឱ្យអាកាសយានដ្ឋានអន្តរជាតិ និងព្រំដែនគោករបស់ខ្លួនដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋរបស់ខ្លួនដែលបានជាប់គាំងនៅឯបរទេសក្នុងកំឡុងពេលមានជំងឺរាតត្បាត COVID-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានាធិបតីប្រទេសអ៊ូហ្គង់ដាលោក Yoweri Museveni បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា "អាកាសយានដ្ឋានអន្តរជាតិ និងព្រំដែនគោកនឹងត្រូវបានបើកសម្រាប់ភ្ញៀវទេសចរដោយអនុញ្ញាតឱ្យចូល និងចេញទៅក្រៅ ប្រសិនបើពួកគេបានធ្វើតេស្តអវិជ្ជមាននៃជំងឺ COVID-១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលមកដល់ប្រទេសអ៊ូហ្គង់ដា"។

  ប្រធានាធិបតីប្រទេសអ៊ូហ្គង់ដា លោក Yoweri Museveni
  ប្រធានាធិបតីប្រទេសអ៊ូហ្គង់ដា លោក Yoweri Museveni

លោកបានបន្ថែមថា វិធានការនានានឹងត្រូវធ្វើឡើងដើម្បីធានាថាភ្ញៀវទេសចរ និងការវិលត្រឡប់របស់ពលរដ្ឋអ៊ូហ្គង់ដានឹងមិនត្រូវបានដាក់ឱ្យនៅលាយឡំគ្នាឡើយ។

លោក Museveni ក៏បានមានប្រសាសន៍ថា“ ភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឱ្យចេញដំណើរដោយត្រង់ពីអាកាសយានដ្ឋានទៅកាន់គោលដៅរបស់ពួកគេចង់ទៅ។ លោកបាននិយាយទៀតថា នៅពេលពលរដ្ឋអ៊ូហ្គង់ដាដែលវិលត្រឡប់មកពីបរទេសហើយបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-១៩ នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញដោយផ្ទាល់ជំនួសឱ្យការដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃដូចកាលពីមុន។" លោក Museveni បានកត់សម្គាល់ថា “ការរឹតត្បិតលើការធ្វើដំណើរនៅតាមតំបន់ព្រំដែនត្រូវបានដកហូត”។ 

គួរឱ្យដឹងផងដែរថា តាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ូហ្គង់ដាកាលពីសប្តាហ៍មុនជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១ ខែតុលា ប្រហែល ៦ ខែបន្ទាប់ពីរដ្ឋាភិបាលបានបិទព្រលានយន្តហោះបន្ទាប់ពីមានការរាតត្បាត៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T