កាន់តែហ៊ាន មួយឈុតនេះ Chompoo បាំងតែបន្តិចទេ

//s9.kh1.co/74/74b04de764779ffb204bfc18c704baad4cf71638.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើនិយាយដល់តារាសម្ដែង Chompoo Araya អ្នកណាក៏ដឹងដែរថា នាងពិតជាតារាស្រីមួយរូបនិយមលេងខ្លួនហាយសូ និងស្រស់ស្អាតគ្រប់ពេល ពិសេសក្នុងដំណើរកម្សាន្តលើកនេះ នាងបញ្ចេញសាច់ក្នុងឈុតបែបនេះ មើលហើយពិតជាស៊ិចស៊ីណាស់។

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Chompoo Araya រួមនឹងគ្រួសារដ៏គួរឲ្យស្រលាញ់របស់នាង បាននាំគ្នាទៅលំហែរកាយតាមតំបន់កម្សាន្តជាច្រើនកន្លែង យ៉ាងសប្បាយរីករាយ និងថែមទាំងបានផ្ដិតយករូបភាពជួបជុំគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត បើងាកក្រឡេកមកមើលការលេងខ្លួន របស់តារាស្រីល្បីខាងលេងម៉ូតសម្លៀកបំពាក់មិនដែលចាញ់នរណារូបនេះវិញ យើងឃើញថា ក្នុងដំណើរកម្សាន្ដដ៏សប្បាយរីករាយលើកនេះ Chompoo ហាក់មានភាពជឿជាក់ជាមួយនឹងការស្លៀកឈុតប៊ីគីនីបញ្ចេញសាច់ខ្លាំងជាងរាល់ដងទៅទៀត នេះបើយោងតាមរូបថតដែលនាង បានបង្ហោះជារឿយៗនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលតាមរយៈរូបទាំងនោះរបស់ Chompoo យើងឃើញថាពិតជាស៊ិចស៊ី ទាក់ទាញខ្លាំងបំផុត បើទោះបីជានាងមានកូនរួចហើយក៏ដោយ ក៏សម្រស់នាងនៅតែខ្ញង់មិនចាញ់ក្រមុំដែរ។

មួយវិញទៀត រូបភាពចុងក្រោយដែល  Chompoo ទើបតែបានបង្ហោះកាលកាលពីប៉ុន្មានម៉ោងមុននេះ ក៏មិនខុសពីរាល់ដងដែរ ដោយអ្នកម៉ាក់ហាយសូរូបនេះ បានស្លៀកឈុតហែលទឹកពណ៌ស បញ្ចេញសាច់យ៉ាងស៊ិចស៊ី ឈរកាច់រាងដោយភាពជឿជាក់ បង្ហាញដល់អ្នកគាំទ្របានឃើញហើយ នាំគ្នាលាន់មាត់សរសើរយ៉ាងច្រើនតែម្ដង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T