កោះតៃវ៉ាន់អាចនឹងប្រើសិទ្ធការពារខ្លួន​ ដើម្បីវាយ​បកទៅលើកងទ័ពចិន ​ប្រសិនបើ​នៅតែ​បន្តការគំរាមកំហែង​

//s9.kh1.co/b2/b2f93e6ced7a4ebba8238ebc5dfbc2391bfe04bb.jpg
សង្គម

 ២១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កងកម្លាំងប្រដាប់អាវុធរបស់​កោះតៃវ៉ាន់ អាច​នឹងប្រើសិទ្ធការពារខ្លួន ដើម្បីធ្វើការវាយប្រហារប្រឆាំង​នឹងការគំរាមកំហែងនានាពីសំណាក់កងទ័ពចិន

តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់បានលើកឡើងនៅថ្ងៃច័ន្ទ ទី២១ ខែកញ្ញានេះថា កងកម្លាំងប្រដាប់អាវុធរបស់​កោះតៃវ៉ាន់ អាច​នឹងប្រើសិទ្ធការពារខ្លួន ដើម្បីធ្វើការវាយប្រហារប្រឆាំង​នឹងការគំរាមកំហែងនានាពីសំណាក់កងទ័ពចិន ដែលជាក់ស្តែង​កាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូនយន្ដហោះជាច្រើនគ្រឿង ហោះឆ្លងកាត់ផ្លូវ​ច្រកសមុទ្រកោះតៃវ៉ាន់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧទ្ធម្ភាគចក្រ AH-1 Cobra របស់តៃវ៉ាន់ កំឡុងពេលធ្វើសមយុទ្ធ Han Kuang
ឧទ្ធម្ភាគចក្រ AH-1 Cobra របស់តៃវ៉ាន់ កំឡុងពេលធ្វើសមយុទ្ធ Han Kuang

ភាពតានតឹងរវាង​ទីក្រុងប៉េកាំងនិងតៃប៉ិ បាននឹងកំពុងឡើងកម្តៅយ៉ាងខ្លាំងក្នុងប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីប្រទេសចិននៅតែបន្តអះអាងថា កោះតៃវ៉ាន់គឺគ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយប្រសិនបើចាំបាច់កងកម្លាំងយោធាចិន នឹងធ្វើការវាយសង្គ្រុប ដើម្បីកាន់កាប់ទឹកដីកោះមួយនេះ។

យោធាកោះតៃវ៉ាន់ កំឡុងពេលធ្វើសមយុទ្ធ Han Kuang
យោធាកោះតៃវ៉ាន់ កំឡុងពេលធ្វើសមយុទ្ធ Han Kuang

កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រទេសចិនបានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះកាត់ច្រកសមុទ្រ រួមទាំងដែនអាកាសកោះតៃវ៉ាន់ ដែលជំរុញឱ្យ​លោកស្រីប្រធានាធិបតី Tsai Ing-wen សម្រេចបញ្ជូនយន្តហោះទៅស្ទាក់វត្តមានយន្តហោះចិន ហើយថែមទាំងហៅប្រទេសចិន ថាជាអ្នកបង្ក​ការគំរាមកំហែងក្នុងតំបន់។

​លោកស្រីប្រធានាធិបតី Tsai Ing-wen  ហៅប្រទេសចិន ថាជាអ្នកបង្កជាអ្នកការគំរាមកំហែងក្នុងតំបន់
​លោកស្រីប្រធានាធិបតី Tsai Ing-wen  ហៅប្រទេសចិន ថាជាអ្នកបង្កជាអ្នកការគំរាមកំហែងក្នុងតំបន់

គួរជម្រាបដែរថា ប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ក្រោយឃើញ​វត្តមានសហរដ្ឋអាមេរិក​បង្កើនការគាំទ្រដល់កោះតៃវ៉ាន់ ដែលរួមមានទាំងការធ្វើទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ ការបង្កើនចំណងទាក់ទង ក៏ដូចជាសកម្មភាពលក់គ្រឿងសព្វាវុធថ្មីៗ​ ទៅ​ឱ្យកោះតៃវ៉ាន់ផងដែរ៕

អាមេរិកលក់មីស៊ីលបំពាក់លើនាវាមុជទឹកឱ្យកោះតៃវ៉ាន់
អាមេរិកលក់មីស៊ីលបំពាក់លើនាវាមុជទឹកឱ្យកោះតៃវ៉ាន់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T