សម្រស់តួជំនួស ក្នុងរឿង Mulan កំពុងទាញយកចំណាប់អារម្មណ៍លើអ៊ីនធើណែត

//s9.kh1.co/24/24f03324336c3e5c627d17aac6ab8aa593f1978a.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កម្ពស់ខ្ពស់ រាងស្តើង សក់ខ្មៅវែងរលោង ជាមួយទម្រង់ស្រស់ស្អាត បានធ្វើឲ្យតួជំនួសក្នុងរឿង Mulan​ បានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គម

ចិន៖ ជាទូទៅក្នុងខ្សែភាពយន្ត យើងសង្កេតឃើញតួអង្គនីមួយៗ ពិតជាសម្តែងបានល្អឥតខ្ចោះ ជាពិសេសនោះ ទាំងឈុតវាយគ្នា ហក់លោត បាញ់ប្រហារ និងឈុតគ្រោះថ្នាក់ជាច្រើនផ្សេងៗទៀត ត្រូវបានគេកត់សម្គាល់ឃើញថា វាដូចពិតៗ និងស្តែងតែម្តង ដែលបណ្តាលឲ្យទស្សនិកជន បានទស្សនាហើយ​មិនសរសើរមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងភាគយន្តដែលមាន ឈុតឆាត ហក់លោត វាយប្រហារ វាយទះតប់បែបនេះ គេប្រាកដជាប្រើប្រាស់នូវ តួ Stunt (តួជំនួស)ជំនួសតួសំខាន់  ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ឬក៏ឧប្បត្តិហេតុកើតឡើងជាយថាហេតុនានា ហេតុដូច្នេះ បានធ្វើឲ្យមហាជន មិនសូវជាចាប់អារម្មណ៍ទៅលើ តួជំនួសប៉ុន្មានទេ។

យ៉ាងណាមិញ ខ្សែរភាគយន្ត ដែលមានចំណងជើងថា «Mulan» ដោយកំពុងចាក់បញ្ចាំងលើរោងភាគយន្តនានា លើសកលលោកកំពុងតែទទួលបានចាប់អារម្មណ៍ជាខ្លាំង អ្វីដែលពិសេសទៅទៀត តួជំនួស ដែលដើរតួជំនួស Mulan នេះ កំពុងទាក់ទាញចំណាំអារម្មណ៍ជាខ្លាំង ពីសំណាក់ អ្នកនិយមលេងបណ្ដាញអ៊ីនធើណែតផងដែរ។

ក្នុងនោះផងដែរ​ជាមួយកម្ពស់ខ្ពស់ រាងស្តើង សក់ខ្មៅវែងរលោង ជាមួយទម្រង់ស្រស់ស្អាត បានធ្វើឲ្យតួជំនួសរូបនេះ​ បានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គម ជាពិសេសនោះ អមជាមួយទេពកោសល្យ ក្នុងការហក់លោត និង ប្រើប្រាស់ក្បាច់គុននោះ បានធ្វើឲ្យនាង ទាក់ទាញថែមមួយកម្រិតទៀត។

ក្រោយពីបានឃើញបែបនេះហើយ កម្រករូបភាពរបស់តួ​ Stuntមួយរូបនេះ​ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម បានកោតសរសើរ ជាមួយភាពក្លាហានរបស់នាង ដែលហ៊ានប្រថុយជីវិតដើរតួជំនួសបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នាងពិតជាមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាព​ អាចសាកសមដើរជាតួឯកទៀតផង៕

សូមទស្សនារូបខាងក្រោម៖

Liu Yifei និង Liu Yaxi 
Liu Yifei និង Liu Yaxi 
Liu Yaxi
Liu Yaxi
Liu Yaxi
Liu Yaxi
Liu Yaxi
Liu Yaxi
Liu Yaxi
Liu Yaxi
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T