ករណីបាក់អគារមួយក្បែរទីក្រុងម៉ុមបៃ បានឆក់យកជីវិតមនុស្សយ៉ាងតិច១០នាក់ (មានវីដេអូ)

//s9.kh1.co/83/83e67ea2c2bd9571c608982c05775b2c2ff15211.jpg
សង្គម

 ២១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់បាត់បង់ជីវិត ខណៈប្រមាណ ២៥នាក់ផ្សេងទៀត ត្រូវបានគេជឿថាបានជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីអគារលំនៅដ្ឋានមានកម្ពស់ ៣ជាន់ ​បានបាក់​រលំ​

ម៉ុមបៃ៖ យ៉ាងហោចណាស់មានមនុស្ស ១០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈប្រមាណ ២៥នាក់ផ្សេងទៀត ត្រូវគេជឿថាបានជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីអគារលំនៅដ្ឋានមានកម្ពស់ ៣ជាន់ ​បានបាក់​រលំ​នៅក្នុងប្រទេសឥណ្ឌានាព្រឹកថ្ងៃច័ន្ទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកជំនាញកំពុងស្វែងរកអ្នកជាប់ក្រោមគំនរបាក់បែក
ក្រុមអ្នកជំនាញកំពុងស្វែងរកអ្នកជាប់ក្រោមគំនរបាក់បែក

​អាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ឱ្យដឹងថា ហេតុការណ៍​នេះ​បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ នៅក្នុងទីក្រុង Bhiwandi ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីក្រុងទីក្រុងម៉ុមបៃ។ ហើយទន្ទឹមនឹងនេះ ក៏មានក្រុមអ្នកជួយសង្គ្រោះប្រមាណ ៤០នាក់ ត្រូវបានគេបញ្ជូនមកដើម្បីចុះជួយអន្តរាគមន៍តាមស្វែងរកជនរងគ្រោះ។

ហេតុការណ៍បាក់អគារបានកើតឡើងនៅកាលពីព្រឹកថ្ងៃច័ន្ទ
ហេតុការណ៍បាក់អគារបានកើតឡើងនៅកាលពីព្រឹកថ្ងៃច័ន្ទ

គួរឱ្យដឹងដែរថា ហេតុការណ៍បាក់រលំអគារ​ក្នុងប្រទេសឥណ្ឌា គឺតែងកើតមានជាញឹកញាប់ជាពិសេស​នៅរដូវភ្លៀង​ធ្លាក់ ដោយសារតែសំណង់ទាំងនោះចាស់ទ្រុតទ្រោម ហើយ​សំណង់ទៀតសោធន៍ក៏ត្រូវបានសាងសង់ឡើង ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T