ខុនដូនៅប្រទេសចិន ដែលគេសន្មតថាជាឋានសួគ៌បៃតង ព្រោះដាំសុទ្ធតែដើមឈើ ឥឡូវប្រែក្លាយជាព្រៃមូសទៅវិញ (មានវីដេអូ)

//s9.kh1.co/74/74d5fdb6c754e659892837696a23971192643161.jpg
សង្គម

 ២១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លំនៅឋាននៅក្នុងទីក្រុង Chengdu នៃប្រទេសចិន ដែលត្រូវបានគេសន្មតថាជាឋានសួគ៌បៃតងសម្រាប់ប្រជាជន តែឥឡូវនេះ បានប្រែក្លាយទៅជាជម្រកសត្វមូសទៅវិញ បន្ទាប់ពីសាងសង់បានរយៈពេល ២ឆ្នាំ

ចិន៖ លំនៅឋាននៅក្នុងទីក្រុង Chengdu នៃប្រទេសចិន ដែលត្រូវបានគេសន្មតថាជាឋានសួគ៌បៃតងសម្រាប់ប្រជាជន តែឥឡូវនេះ បានប្រែក្លាយទៅជាជម្រកសត្វមូសទៅវិញ បន្ទាប់ពីសាងសង់បានរយៈពេល ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅកាន់ឆ្នាំ២០១៨ នៅទីក្រុង Chengdu គឺជាទីក្រុងមួយ ដែលមានការបំពុលបរិស្ថានខ្លាំងបំផុតក្នុងប្រទេសចិន ហើយប្រជាជនមានអារម្មណ៍រំភើបចិត្ដជាខ្លាំង ព្រោះមានលំនៅឋាន ឬ ខុនដូ ដែលត្រូវបានគេសង់ឡើងប្រកបដោយគំនិតច្នៃប្រឌិត។ ហើយគិតត្រឹមខែមេសា ឆ្នាំ២០២០ ខុនដូដែលមានចំនួន ៨២៦យូនីត ត្រូវបានលក់ដាច់ទាំងអស់ ដោយក្នុងយូនីតនីមួយៗ មានរុក្ខជាតិចំនួន ២០ប្រភេទផ្សេងគ្នា ដែលដាំនៅតាមយ៉រ ដើម្បីកាត់បន្ថយខ្យល់ពុល និងសំឡេងរំខានក្នុងទីក្រុង។

ទោះជាយ៉ាងណា មកទល់ពេលនេះមានតែ១០គ្រួសារប៉ុណ្ណោះ ដែលបានរើទៅនៅទីនោះ  ខណៈយូនីតជាច្រើនផ្សេងទៀត ត្រូវបានគេទុកចោល។

តួយ៉ាង រូបថតថ្មីៗមួយចំនួន បានបង្ហាញពីយ៉ររបស់យូនីតនីមួយៗ ត្រូវបានលេបត្របាក់ដោយរុក្ខជាតិ បណ្ដាលឲ្យប្រជាជនប្រមាណពីរបីគ្រួសារដែលរើទៅនៅទីនោះមានការត្អូញត្អែរថា មិនមានអ្នកយកចិត្ដទុកដាក់ចំពោះរុក្ខជាតិទាំងនោះ រហូតប្រែក្លាយវាទៅជាកន្លែងបង្កាត់ពូជមូសទៅវិញ។

តែយ៉ាងណាមិញ បន្ទាប់ពីរូបថតដែលលាតត្រដាងពីស្ថានភាពអគារខុនដូ ផ្ទុះខ្លាំងទាំងក្នុងប្រទេសចិន និងបរទេសមក អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានសន្យាថា នឹងផ្ដល់ការថែទាំរុក្ខជាតិទាំងនោះចំនួនដងក្នុងមួយឆ្នាំ ហើយបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការកម្ចាត់សត្វល្អិត.ចង្រៃផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
ទិដ្ឋភាពនៃអគារខុនដូ 
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T