កូនៗទុកមួយឡែក Poh និងប្រពន្ធ ឆ្លៀតពេលស្វីតដូចកម្លោះក្រមុំ

//s9.kh1.co/ee/eebf8cbef605050babf6d437a39f5ea06c52c7f0.jpg
នារី

 ២១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខណៈមានកូនពីរទៅហើយ ប៉ុន្តែតាមរយៈរូបថតទាំងនេះ ឃើញហើយអ្នកណាៗក៏សរសើរដែរ បើតារាប្រុស Poh Nattawut និងភរិយា តែងខ្លួនស្អាតៗដូចកម្លោះក្រមុំមកញ៉ាំអីតែពីរនាក់ យ៉ាងមានក្ដីសុខបែបនេះ។

ថៃ៖ អាចនិយាយបានថា ជីវិតប្ដីប្រពន្ធរបស់ កំពូលតារាសម្ដែងប្រុស Poh Nattawut ជានិច្ចកាល តែងតែឃើញថា តារាប្រុសរូបនេះ បានបំពេញតួនាទីជាប៉ាល្អនិងប្ដីដ៏ល្អ ដោយបានផ្ដល់ភាពផ្អែមល្ហែមទៅកាន់ប្រពន្ធនិងកូនៗរបស់ខ្លួនយ៉ាងមានក្ដីសុខជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ក្រៅពីចេះឆ្លៀតពេលនៅជាមួយគ្រួសារបានច្រើនហើយ តារាប្រុសរូបនេះ ក៏ឧស្សាហ៍នាំប្រពន្ធកូនដើរលេងលំហែរតាមទីជិតឆ្ងាយ បង្ហាញកាយវិការស្វីតៗជាមួយគ្នា បង្អួតហ្វេនៗឲ្យលួចច្រណែននឹងជីវិតដ៏មានសុភមង្គលរបស់លោកជាហូរហែរទៀតផង។

ស្របគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក៏មិនខុសពីរាល់ដងឡើយ ប៉ុន្តែលើកនេះ Poh បាននាំតែប្រពន្ធជាទីស្រលាញ់របស់ខ្លួន មកញ៉ាំអាហារពេលល្ងាចជាមួយគ្នាតែពីរនាក់ប៉ុណ្ណោះ នៅកន្លែងដែលមានបរិយាកាសល្អបរិសុទ្ធដើម្បីបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមថ្មីមួយបែបទៀត មើលទៅពិតជាពោរពេញដោយស្នាមញញឹមនិងសេចក្ដីសុខផ្លូវចិត្តជាខ្លាំង ខណៈពួកគេចាប់ដៃសាងជីវិតគ្រួសារជាមួយគ្នារាប់ឆ្នាំមកហើយក៏ដោយ។

ហើយអ្វីដែលពិសេសទៀតនោះ ប្ដីប្រពន្ធដ៏ល្អូកល្អើនមួយគូនេះ ម្នាក់ៗបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហា មើលទៅដូចជាកម្លោះក្រមុំ ដែលគ្រប់រូបភាពទាំងនោះ តារារូបនេះនិងប្រពន្ធ  ត្រូវបានមហាជនដែលជាអ្នកគាំទ្រ មានការពេញចិត្តពេញថ្លើម និងនាំគ្នាលាន់មាត់សរសើរជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Poh Nattawut
Poh Nattawut
Poh និងប្រពន្ធកូន
Poh និងប្រពន្ធកូន
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Poh និងប្រពន្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T