ថៃ៖ អាចនិយាយបានថា ជីវិតប្ដីប្រពន្ធរបស់ កំពូលតារាសម្ដែងប្រុស Poh Nattawut ជានិច្ចកាល តែងតែឃើញថា តារាប្រុសរូបនេះ បានបំពេញតួនាទីជាប៉ាល្អនិងប្ដីដ៏ល្អ ដោយបានផ្ដល់ភាពផ្អែមល្ហែមទៅកាន់ប្រពន្ធនិងកូនៗរបស់ខ្លួនយ៉ាងមានក្ដីសុខជាញឹកញាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត ក្រៅពីចេះឆ្លៀតពេលនៅជាមួយគ្រួសារបានច្រើនហើយ តារាប្រុសរូបនេះ ក៏ឧស្សាហ៍នាំប្រពន្ធកូនដើរលេងលំហែរតាមទីជិតឆ្ងាយ បង្ហាញកាយវិការស្វីតៗជាមួយគ្នា បង្អួតហ្វេនៗឲ្យលួចច្រណែននឹងជីវិតដ៏មានសុភមង្គលរបស់លោកជាហូរហែរទៀតផង។
ស្របគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក៏មិនខុសពីរាល់ដងឡើយ ប៉ុន្តែលើកនេះ Poh បាននាំតែប្រពន្ធជាទីស្រលាញ់របស់ខ្លួន មកញ៉ាំអាហារពេលល្ងាចជាមួយគ្នាតែពីរនាក់ប៉ុណ្ណោះ នៅកន្លែងដែលមានបរិយាកាសល្អបរិសុទ្ធដើម្បីបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមថ្មីមួយបែបទៀត មើលទៅពិតជាពោរពេញដោយស្នាមញញឹមនិងសេចក្ដីសុខផ្លូវចិត្តជាខ្លាំង ខណៈពួកគេចាប់ដៃសាងជីវិតគ្រួសារជាមួយគ្នារាប់ឆ្នាំមកហើយក៏ដោយ។
ហើយអ្វីដែលពិសេសទៀតនោះ ប្ដីប្រពន្ធដ៏ល្អូកល្អើនមួយគូនេះ ម្នាក់ៗបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហា មើលទៅដូចជាកម្លោះក្រមុំ ដែលគ្រប់រូបភាពទាំងនោះ តារារូបនេះនិងប្រពន្ធ ត្រូវបានមហាជនដែលជាអ្នកគាំទ្រ មានការពេញចិត្តពេញថ្លើម និងនាំគ្នាលាន់មាត់សរសើរជាច្រើនផងដែរ៕
ទស្សនារូបភាពខាងក្រោម៖