ភ្នំពេញ៖ មកទល់ពេលនេះ បើទោះជាប្រទេសកម្ពុជាមានចំនួនអ្នកឆ្លងវីរុស កូវីដ១៩ តិចជាង ប្រទេសដទៃ និងមានការជាសះស្បើយច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែក្រសួងសុខាភិបាល នៅតែបន្ត និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ មានការរក្សាអនាម័យ និងការពារខ្លួនជាប់ជានិច្ច ដើម្បីជៀសវាងការឆ្លង និងការពារការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះផងដែរ បើក្រឡេកមកមើលអំឡុងប៉ុន្មានខែមុន ខណៈពេលដែលប្រទេសកម្ពុជាកំពុងតែមានអ្នកឆ្លងវីរុស កូវីដ១៩ ច្រើន គេសង្កេតឃើញថា ក្រុមហ៊ុន Smart Axiata ដែល ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារសង្គម គួរឲ្យកោតសរសើរយ៉ាងខ្លាំង ដោយក្រុមហ៊ុននេះ បានបង្កើតមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំង និងទប់ស្កាត់ក្នុងការរីករាលដាលឆ្លងវីរុស កូវីដ១៩ ដោយមានការផ្តួចផ្តើមគំនិតលើវិស័យសំខាន់ៗ ចំនួន៤គឺ បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការអប់រំ ការគ្រប់គ្រងវិបត្តិសង្គម ការរក្សារគម្លាតពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត Axiata Group តែងតែយកចិត្តទុកដាក់ និងជាកត្តាលិករមួយដែលជួយជម្រុញមនុស្ស និងសហគមន៍ទាំងមូល តាមរយៈប្រទេសប្រតិបត្តិការរបស់ប្រជាជនកម្ពុជា។
តាមប្រសាសន៍របស់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart លោក ថូម៉ាស ហ៊ុន កាលពីប៉ុន្មានខែមុនបានឲ្យដឹងថា៖
“ថវិកាចំនួន ១ លានដុល្លារអាមេរិកនេះផ្តោតលើគំនិតផ្តួចផ្តើមដោយផ្អែកលើវិស័យសំខាន់ៗចំនួន ៤ គឺ បច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការអប់រំ ការគ្រប់គ្រងវិបត្តិវិបត្តិសង្គម និងអនាម័យផ្ទាល់ខ្លួន។”
លោកបានបន្ថែមថា៖
“សេវាកម្មទូរគមនាគមន៍ ត្រូវបានគេចាត់ទុកថាជាសេវាកម្មមួយដ៏ចាំបាច់ នៅក្នុងប្រទេសគួបផ្សំនិងឧរករណ៌ប្រើប្រាស់សាធារណៈផ្សេងៗដូចជា អគ្គីសនី និងទឹក។ ពួកយើងនឹងនៅតែបន្តផ្គត់ផ្គង់ ចំពោះអតិថិជនរបស់ពួកយើងរាប់លាននាក់ ដែលបានកំពុងតែប្រើប្រាស់សេវាកម្មរបស់ពួកយើងក្នុងការរក្សារទំនាក់ទំនង បើទោះជាក្នុងស្ថានភាពបែបណាក៏ដោយ។ ដូច្នេះហើយ ពួកយើងនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ក្នុងការបម្រើសេវាកម្មទូរស័ព្ទឲ្យបានប្រសើរបំផុត អំឡុងពេលប្រទេសកំពុងមានវិបត្តិជំងឺដ៏កាចសាហាវនេះ”។

គិតត្រឹមថ្ងៃនេះ មូលនិធិបានប្តេជ្ញាចិត្តជំនួយហរិញ្ញវត្ថុដល់គម្រោងចំនួន ១១ ដែលក្នុងនោះក្រុមហ៊ុន Smart បានផ្ដល់ទៅកាន់ គម្រោងផ្សេងៗដូចជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលបានទទួលការឧបត្ថម្ភ នូវឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល 2 ខែសម្រាប់ការពិនិត្យនិងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់។
គម្រោងមួយទៀតដែលបានទទួលជំនួយពីមូលនិធិ1លានដុល្លារដើម្បីគាំទ្រការរៀនសូត្ររបស់សិស្សានុសិស្ស គឺគម្រោងរបស់វិទ្យាស្ថានបើកដោយទូលាយនិងក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចូលរួមបង្ដើត មាតិកាតាមអនឡាញសម្រាប់កម្មវិធីសិក្សាតាមអ៊ិនធឺណិតថ្នាក់ជាតិ ដោយសំដៅដល់សិស្សថ្នាក់ទី១២ដែលកំពុងរៀបចំខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Smart Axiata អំឡុងពេលនោះ ក៏មិនភ្លេចក្នុងការផ្តល់ជូននូវប្រមូ៉សិនពិសេសៗ សម្រាប់លើកទឹកអតិថិជនរបស់ខ្លួន ខណៈពេលដែលវីរុស កូវីដ១៩ កំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជានោះដែរ ដោយក្នុងនោះ ក្រុមហ៊ុនបានផ្តល់នូវប្រូមូសិនដូចជា៖
១. ការថែមជូនហ្វ្រី ១ទៅ១០GB ជាមួយនឹងការបញ្ចូលលុយ e-top ups។
២. ការថែមជូនហ្វ្រី ៣០នាទី សម្រាប់ការនិយាយអំឡុងអាទិត្យនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
៣. សម្រាប់សេវាកម្ម Smart @Home នឹងមានការតម្លើង FUP រហូតដល់ ២០០០GB និងការបន្ថែម ១GB សម្រាប់ខែមិនា និងខែមេសាផងដែរ។
ផ្អែកលើសកម្មភាពទាំងនេះ បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Smart Axiata មិនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ចល័តដ៏ឈានមុខគេនៅក្នុងប្រទេសនោះទេ ហើយថែមទាំងជាក្រុមហ៊ុនដ៏គួរឲ្យសរសើរក្នុងការជួយ និងផ្តល់ប្រយោជន៍ជាច្រើន ដល់សង្គមផងដែរ ព្រោះថា ក្រុមហ៊ុនដ៏ធំមួយនេះ តែងតែចូលរួមក្នុងការងារសង្គមជាច្រើន ហើយជាពិសេសនោះ គឺអំឡុងពេលដែលប្រទេសកំពុងតែមានការឆ្លងជំងឺវីរុស កូវីដ១៩ ជាមួយនិងមូនិធិ១លានដុល្លារតែម្តង។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនថែមទាំងបានផ្តល់ជូន នូវប្រូមូ៉សិនពិសេសៗសម្រាប់អតិថិជនរបស់ខ្លួនជាទីគាប់ចិត្ត និងមិនធ្វើឲ្យអតិថិជនរបស់ខ្លួនខកបំណងនោះឡើយ។
គួររម្លឹកបន្ថែមថា បើទោះជាពេលនេះស្ថានភាពវីរុស កូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពធូស្រាលជាងប្រទេសមួយចំនួនក៏ពិតមែន ក៏ប៉ុន្តែក្រុមហ៊ុន Smart Axiata នៅតែបន្តជួយជ្រុមជ្រែងក្នុងការងារសង្គមដូចជា ការអប់រំ និងផ្នែកសុខាភិបាលជាដើម។ ម៉្យាងវិញទៀត ខណៈពេលទន្ទឹមនេះដែរ គេសង្កេតឃើញថា អាជីវកម្មតូចៗមួយចំនួននៅក្នុងប្រទេស ត្រូវបានជាប់គាំង និងដួលរលំដោយសារតែការរាតត្បាតនៃវីរុសដ៏កាចសាហាវនេះ ក៏ប៉ុន្តែក្រុមហ៊ុន Smart Axiata បាននឹងកំពុងតែរកវិធី ក្នុងផ្តល់ដំណោះស្រាយ ក្នុងស្ថានការណ៍ដល់អាជីវកម្មតូចៗទាំងនោះ ឲ្យមានសភាពល្អប្រសើរផងដែរ៕
